បរទេស៖ក្រសួងការបរទេសស៊ូដង់បាននិយាយនៅថ្ងៃពុធថា យន្តហោះយោធារបស់ប្រទេសអេត្យូពីមួយគ្រឿង បានហោះហើរឆ្លងព្រំដែនស៊ូដង់និងអេត្យូពី ជាទង្វើបង្កើនឲ្យមានភាពតានតឹងប្រកបដោយគ្រោះថ្នាក់និងអយុត្តិធម៌។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដោយមិនបញ្ជាក់ពីពេលវេលានៃការហោះហើរបំពាននោះ ក្រសួងការបរទេសស៊ូដង់បាននិយាយប្រាប់ថា ហេតុការណ៍ដ៏ថ្មីបំផុតនេះ អាចបង្កឲ្យមានផលវិបាកប្រកបដោយគ្រោះថ្នាក់ និងបង្កឲ្យមានភាពតានតឹងកាន់តែខ្លាំងថែមទៀត នៅតាមតំបន់ព្រំដែន។
ចំណែកមន្ត្រីនាំពាក្យឲ្យក្រសួងការបរទេស ការិយាល័យរបស់នាយករដ្ឋមន្ត្រីនិងយោធារបស់ប្រទេសអេត្យូពី នៅក្នុងពេលភ្លាមៗនេះ នៅមិនទាន់ធ្វើការឆ្លើយតបចំពោះទូរស័ព្ទនិងសារ ស្នើសុំការអត្ថាធិប្បាយនៅឡើយនោះទេ៕ ប្រែសម្រួល៖ប៉ាង កុង