ព័ត៌មានអន្តរជាតិ

ក្រុមការងារ WHO កំពុងធ្វើការជាមួយ ក្រុមហ៊ុនផលិតវ៉ាក់សាំងចិន មុនការដាក់ឲ្យប្រើប្រាស់បន្ទាន់

ហ្សឺណែវ៖ អគ្គនាយករង អង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus បានឲ្យដឹងថា ក្រុមការងារអង្គការសុខភាពពិភពលោកមួយ នៅប្រទេសចិន កំពុងធ្វើការជាមួយក្រុមហ៊ុន ផលិតវ៉ាក់សាំងស៊ីណូវាក់ និងស៊ីណូហ្វាម សម្រាប់ការចុះបញ្ជីប្រើប្រាស់បន្ទាន់ ដែលអាចកើតមាននាពេលឆាប់ៗ។

លោក Tedros បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មាន នាពេលថ្មីៗនេះថា“ ខ្ញុំរីករាយ ដែលក្រុមអង្គការសុខភាពពិភពលោក កំពុងធ្វើការនៅប្រទេសចិន នាពេលបច្ចុប្បន្ននេះ កំពុងធ្វើការជាមួយ ក្រុមហ៊ុនផលិតវ៉ាក់សាំងស៊ីណូវាក់ និងស៊ីណូហ្វាម ថាដើម្បីវាយតម្លៃការអនុលោម តាមការអនុវត្តផលិតកម្មគុណភាពអន្តរជាតិ មុនពេលការចុះបញ្ជីប្រើប្រាស់ជាបន្ទាន់។

លោកបានកត់សម្គាល់ថា អង្គការសុខភាពពិភពលោក បន្តស្នើសុំឱ្យក្រុមហ៊ុនផលិតវ៉ាក់សាំងនានា នៅជុំវិញពិភពលោកផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ដើម្បីផ្តល់នូវទិន្នន័យចាំបាច់ ដែលនឹងអនុញ្ញាតឱ្យអង្គការពិចារណាពួកគេ សម្រាប់ការចុះបញ្ជីប្រើប្រាស់បន្ទាន់។

លោក Tedros បានលើកឡើងថា “ខណៈពេលដែលយើងសង្ឃឹមអំពីវ៉ាក់សាំង ដែលមានសុវត្ថិភាព និងប្រសិទ្ធភាព ដែលកំពុងត្រូវបានចាប់ផ្តើម យើងចង់ឃើញការកើនឡើងនេះ និងវ៉ាក់សាំង ដែលត្រូវបានបម្រុងទុក ឱ្យបានសមហេតុផល ក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ”៕ ដោយ៖ ឈូក បូរ៉ា

To Top