ព័ត៌មានអន្តរជាតិ

តើនឹងមានអ្វីកើតឡើង ក្រោយលោក ដូណាល់ ត្រាំ ត្រូវបានចោទប្រកាន់ជាផ្លូវការ

វ៉ាស៊ីនតោន៖ សភាតំណាងរអាមេរិក បានចោទប្រកាន់ប្រធានាធិបតីលោក ដូណាល់ ត្រាំ កាលពីថ្ងៃពុធជាលើកទី២ ពោលគឺប៉ុន្មានថ្ងៃមុនពេល ដែលលោកគ្រោងនឹងចាកចេញ​ ពីតំណែងដោយលើកឡើងនូវ សំណួរអំពីអ្វីដែលនឹងកើតឡើងបន្ទាប់។

សភាបានបោះឆ្នោតគាំទ្រលើសំឡេង ២៣២-១៩៧ ដើម្បីចោទប្រកាន់ប្រធានាធិបតី ដោយមានសមាជិក ១០រូប នៃគណបក្សសាធារណរដ្ឋរបស់លោក ត្រាំ ចូលរួមជាមួយគណបក្សប្រជាធិបតេយ្យចំនួន ២២២ នាក់ផងដែរ។

នេះជាសេណារីយ៉ូមួយចំនួន ដែលអាចកើតមានបន្ទាប់ពី សភាបានចោទប្រកាន់លោក ត្រាំ ចំពោះការញុះញង់ការវាយប្រហារកាលពីសប្តាហ៍មុន ដោយអ្នកគាំទ្ររបស់លោក លើវិមានកាពីតូល នៅពេលសភាបានបញ្ជាក់ពីជ័យជំនះ នៃការបោះឆ្នោតប្រធានាធិបតី របស់លោកអ្នកប្រជាធិបតេយ្យលោក ចូ បៃដិន។

ឥឡូវនេះដែលលោក ត្រាំ ត្រូវបានគេចោទប្រកាន់នោះ គឺអាស្រ័យលើប្រធានសភា ប្រជាធិបតេយ្យលោកស្រី Nancy Pelosi ដើម្បីបញ្ជូនអត្ថបទនៃការចោទប្រកាន់ទៅព្រឹទ្ធសភា នៅពេលណាមួយដែលលោកស្រីជ្រើសរើស ហើយបន្ទាប់មកព្រឹទ្ធសភា នឹងបើកសវនាការជំនុំជម្រះ។

នោះហើយជាអ្វីដែលបានកើតឡើង កាលពីឆ្នាំមុនបន្ទាប់ពីលោក ត្រាំ ត្រូវបានចោទប្រកាន់នៅឆ្នាំ ២០១៩ ដោយសភា ដែលគ្រប់គ្រងដោយប្រជាធិបតេយ្យ សម្រាប់ការដាក់សម្ពាធមេដឹកនាំអ៊ុយក្រែន ឱ្យបកកកាយភាពនយោបាយរបស់លោក ចូ បៃដិន។

នៅក្នុងនោះដែរលោក ត្រាំ ត្រូវបានលើកលែងទោស ដោយសមាជិកព្រឹទ្ធសភាភាគច្រើន នៃគណបក្សសាធារណរដ្ឋនៅខែកុម្ភៈ ឆ្នាំ២០២០ ។

គួរបញ្ជាក់ថា ទោះយ៉ាងណាពេលនេះលោក ត្រាំ នៅសល់តែមួយសប្តាហ៍ទៀត ប៉ុណ្ណោះនៅសេតវិមាន ហើយលោក បៃដិន ត្រូវស្បថចូលកាន់តំណែង ក្នុងនាមជាប្រធានាធិបតីទី ៤៦ របស់សហរដ្ឋអាមេរិក នៅថ្ងៃទី២០ ខែមករា៕

ដោយ ឈូក បូរ៉ា

To Top