ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រកាសអំពី កាតព្វកិច្ចដាក់ឧបករណ៍វាស់ចំណុះ ស្រាបៀរ និងភេសជ្ជៈគ្មានជាតិសុរា របស់សហគ្រាសផលិតក្នុងស្រុក។
យោងតាមសេចក្ដីប្រកាសរបស់ ក្រសួងសេដ្ឋកិច្ច នាពេលថ្មីៗនេះ បានឲ្យដឹងថា ប្រកាសនេះ មានគោលបំណងកំណត់អំពីវិធាន និងនីតិវិធីគ្រប់គ្រងការប្រើប្រាស់ ឧបករណ៍វាស់ចំណុះស្រាបៀរ និងភេសជ្ជៈគ្មានជាតិសុរា ដែលផលិតក្នុងស្រុក និងពង្រឹងការគ្រប់គ្រងប្រមូល ចំណូលពន្ធអាករគ្រប់ប្រភេទ ជាពិសេស ចំណូលអាករពិសេសលើស្រាបៀរ និងភេសជ្ជៈគ្មានជាតិសុរា ប្រកបដោយតម្លាភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព និងធានាបានូវការប្រកួតប្រជែង ដោយស្មើភាព ៕