Covid-19

ថៃ ចាប់ផ្តើមធ្វើតេស្តរកមេរោគកូវីដ១៩ ទៅលើពលករជាង ៣៥ ០០០នាក់ ក្នុងខេត្ត សាមុតសាខន

បរទេស៖ អាជ្ញាធរសុខាភិបាលប្រទេសថៃ នឹងពន្លឿនការធ្វើតេស្តរកវីរុសកូវីដ១៩ សម្រាប់កម្មករជាង ៣៥ ០០០ នាក់ នៅរោងចក្រចំនួន ៤០០ នៅខេត្តសាមុតសាខុន នៅត្រឹមថ្ងៃទី ២៤ ខែមករា ខណៈខេត្តនេះកំពុងត្រៀមបើកមន្ទីរពេទ្យទី ៤ របស់ខ្លួននៅថ្ងៃស្អែក។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថា ប្រធានសុខាភិបាលសាធារណៈខេត្ត លោក Naretrit Khatthasima បាននិយាយថា មន្ត្រីសុខាភិបាល កំពុងបង្កើនការស្រាវជ្រាវ និងពិនិត្យករណីយ៉ាងសកម្ម។

ខេត្តសាមុតសាខននេះ បានចាប់ផ្តើមយុទ្ធនាការ ធ្វើតេស្តរកមេរោគដ៏ធំ បន្ទាប់ពីការផ្ទុះឡើងនៃវីរុសកូវីដនៅផ្សារបង្គា កាលពីពាក់កណ្តាលខែធ្នូ។ ខេត្តសាមុតសាខុន ជាកន្លែងដែលមានរោងចក្រ និងកម្មករចំណាកស្រុកមួយចំនួនធំ ដែលភាគច្រើនមកពីប្រទេសមីយ៉ាន់ម៉ា ៕

ប្រែសម្រួលៈ ណៃ តុលា

To Top