បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ បានឲ្យដឹងថា តាមរយៈការស្រាវជ្រាវថ្មីមួយ ដែលត្រូវបានធ្វើឡើងដោយភ្នាក់ងារ សុខាភិបាលរបស់អង់គ្លេស បានរកឃើញថា មនុស្សភាគច្រើនដែលធ្លាប់ បានឆ្លងកូវីដនឹងអាចធ្វើឲ្យពួកគេ មានភាពស៊ាំទៅនឹងវិរុសនេះដែល
នឹងនាំឲ្យពួកគេមិនអាចឆ្លង វាសាជាថ្មីក្នុងរយៈពេលជាច្រើនខែ។
ក្រុមអ្នកវិទ្យាសាស្ត្រ បានបញ្ជាក់យ៉ាងច្បាស់ថា អ្នកដែលបានឆ្លងកូវីដម្តងហើយ នឹងមានអត្រាឆ្លងតិចដល់ទៅ ៨៣ភាគរយ ទោះបីជាគេបានទៅប៉ះពាល់ ឬប្រាស្រ័យនៅក្បែរអ្នកជំងឺនេះម្តងទៀត ក្តីបើប្រៀបទៅនឹងអ្នកដែលមិន ដែលធ្លាប់មានប្រវត្តិឆ្លងវិរុសមួយនេះ។
ប៉ុន្តែទោះបីជាយ៉ាងណាក្តី អ្នកជំនាញបានព្រមានដែរថា នៅតែមានករណីខ្លះពួកគេនៅតែ អាចឆ្លងកូវីដព្រមទាំងអាច ចម្លងវាទៅអ្នកផ្សេងដដែល ៕
ប្រែសម្រួល៖ ស៊ុន លី