ព័ត៌មានអន្តរជាតិ

ក្រោយលុបចោល ដំណើរទស្សនកិច្ច ប្រេសិតអាមេរិកនិយាយថា អាមេរិកឈរនៅជាមួយតៃវ៉ាន់

បរទេស៖ ក្រោយធ្វើសន្ទនាគ្នាតាមទូរស័ព្ទ ជាមួយប្រធានាធិបតីតៃវ៉ាន់ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅអង្គការសហប្រជាជាតិ លោកស្រី Kelly Craft បានមានប្រសាសន៍ថា សហរដ្ឋអាមេរិកឈរនៅជាមួយតៃវ៉ាន់ នាពេលបច្ចុប្បន្ននិងអនាគត។

តាមសេចក្តីរាយការណ៍ លោកស្រី Kelly Craft បានថ្លែងយ៉ាងដូច្នេះថា “យើងបានពិភាក្សាគ្នាអំពីវិធីជាច្រើន ដែលតៃវ៉ាន់គឺជាគម្រូមួយសម្រាប់ពិភពលោក ទន្ទឹមនឹងបង្ហាញនូវភាពជោគជ័យ ក្នុងការប្រយុទ្ធនឹងជម្ងឺកូវីដ១៩ និងអ្វីគ្រប់យ៉ាងទាំងអស់ ដែលតៃវ៉ាន់ចាំបាច់ផ្តល់ក្នុងវិស័យសុខាភិបាល បច្ចេកវិទ្យា និងវិទ្យាសាស្ត្រដ៏ទំនើប”។

គួរបញ្ជាក់ថា លោកស្រីឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំនៅអង្គការសហប្រជាជាតិរូបនេះ បានគ្រោងធ្វើដំណើរទៅតៃវ៉ាន់ ក្នុងសប្ដាហ៍នេះ ប៉ុន្តែដំណើរទស្សនកិច្ចនោះបានលុបចោលវិញ ដោយក្រសួងការបរទេស ដោយជាផ្នែកនៃការបញ្ឈប់ការធ្វើដំណើរ នៅមុនពេលផ្ទេរអំណាចឲ្យ រដ្ឋបាលរបស់លោក ចូ បៃដិន ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top