ព័ត៌មានអន្តរជាតិ

តួកគី ចាប់ផ្តើមយុទ្ធនាការ ចាក់វ៉ាក់សាំង ការពារជំងឺកូវីដ១៩ ទ្រង់ទ្រាយធំ ផលិតដោយក្រុមហ៊ុន Sinovac

អ៊ីស្តង់ប៊ុល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ថា កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ប្រទេសតួកគី បានបើកយុទ្ធនាការទ្រង់ទ្រាយធំ ដើម្បីធ្វើការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ១៩ ដែលបានផលិតឡើង ដោយក្រុមហ៊ុន របស់ប្រទេសចិន ឈ្មោះ Sinovac ។

ក្រសួងសុខាភិបាលតួកគី បានឲ្យដឹងថា កម្រិតថ្នាំដែលត្រូវចាក់ដំបូងនេះ នឹងត្រូវផ្តល់ជូនដល់ក្រុមបុគ្គលិកពេទ្យចំនួន១លាននាក់នៅទូទាំងប្រទេស បន្ទាប់មកក្រុមយុវវ័យ ដែលរស់នៅតាមគិលានុបដ្ឋាននានា ។

តាមការលើកឡើង របស់លោក Nurettin Yiyit ប្រធានវេជ្ជបណ្ឌិត នៅមន្ទីរពេទ្យ Feriha Oz Emergency Hospital បានឲ្យដឹងថា “យើងអាចធ្វើការចាក់ថ្នាំ បានរហូតដល់១.៨០០នាក់ក្នុង១ថ្ងៃ” ។

គួរបញ្ជាក់ថា ប្រទេសតួកគី បានទទួលវ៉់ាក់សាំង នាំចូលជាលើកដំបូងចំនួន៣លានកម្រិតពីប្រទេសចិន កាលពីចុងខែធ្នូ ដែលជាផ្នែកមួយនៅក្នុងកិច្ចព្រមព្រៀងគ្នា ដែលមានចំនួនសរុប៥០លានកម្រិត ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top