ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការបរទេស អាមេរិក ៖ អ៊ីរ៉ង់ជាមូលដ្ឋាន ជ្រកកោនថ្មី របស់ពួកអាល់កៃដា

បរទេស ៖ ក្នុងពេលប៉ុន្មានថ្ងៃចុងក្រោយ នៃរដ្ឋបាលលោក ត្រាំ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo បាននិយាយដោយមិនផ្តល់ភស្តុតាង ជាក់លាក់ថា អង្គការភេរវកម្ម អាល់កៃដា បានបង្កើតទីស្នាក់ការកណ្ដាលប្រតិបត្តិការថ្មី នៅក្នុងប្រទេសអ៊ីរ៉ង់ ។

លោករដ្ឋមន្ត្រីការបរទេសអាមេរិក បាននិយាយប្រាប់អ្នកសារព័ត៌មាននៅក្នុងទីក្រុងវ៉ាស៊ីនតោនថា អង្គការភេរវកម្មស៊ុននី បានផ្លាស់ប្តូរមូលដ្ឋាន របស់ខ្លួន ទៅកាន់ប្រទេសអ៊ីរ៉ង់ ស្របពេលដែលកងកម្លាំង អាមេរិកនិងសម្ពន្ធមិត្ត ធ្វើសង្គ្រាមប្រឆាំងអំពើភេរវកម្ម នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ក្រោយការ វាយប្រហារថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ នៅសហរដ្ឋអាមេរិក ។

លោក Mike Pompeo បានមានប្រសាសន៍ដូច្នេះថា “នៅក្នុងពេលបច្ចុប្បន្ននេះ អ្នកមានរដ្ឋគាំទ្រអំពើភេរវកម្មដ៏ធំបំផុត ក្នុងពិភពលោក គឺសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ ដែលជាមូលដ្ឋាន ជ្រោកកោនរបស់ពួកអាល់កៃដា ។ ពួកគេជាដៃគូនឹងគ្នា ក្នុងអំពើភេរវកម្ម ជាដៃគូដ៏គួរឲ្យស្អប់ខ្ពើម ហើយនេះបង្កនូវការគម្រាមកំហែងធ្ងនធ្ងរ ចំពោះសន្តិសុខប្រទេសនានា និងចំពោះទឹកដីអាមេរិកខ្លួនឯងផ្ទាល់”៕
ប្រែសម្រួល៖ប៉ាង កុង

To Top