ហ្សាការតា៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ថា យ៉ាងហោចណាស់មនុស្សចំនូន០៣នាក់បានស្លាប់ និង២៤នាក់ផ្សេងទៀតបានរងរបួស បន្ទាប់ពីមានគ្រោះរញ្ជួយដីកម្រិត៦,២រ៉ិចទ័រ វាយប្រហារនៅដែនកោះ Sulawesi ប្រទេសឥណ្ឌូនេស៊ី ។ ទីភ្នាក់ងារទប់ស្កាត់គ្រោះមហន្តរាយរប់់ស់ប្រទេសបានឲ្យដឹងនៅក្នុងសេចក្តីប្រកាសមួយនៅថ្ងៃសុក្រនេះ ។
នៅក្នុងសេចក្តីប្រកាសបានដាក់ថា ចំណុចកណ្តាលនៃគ្រោះរញ្ជួយដីនេះមានចម្ងាយ៦គីឡូម៉ែត្រ ស្ថិតនៅភាគឦសាន ក្រុង Majene ដែលមានជម្រៅ១០គីឡូម៉ែត្រ ។ អ្នកស្រុករាបពាន់បានភៀសខ្លួនចេញពីលំនៅដ្ឋានទៅរកទីតាំងមាន សុវត្ថិភាព បន្ទាប់ពីមានគ្រោះរញ្ជួយដីកើតឡើង ។
ទីភ្នាក់ងារទប់ស្កាត់គ្រោះមហន្តរាយ បានឲ្យដឹងថា សណ្ឋាគារមួយ និងអគាររបស់រដ្ឋាភិបាល រងការបំផ្លិចបំផ្លាញ ៕