ព័ត៌មានអន្តរជាតិ

YouTube ផ្អាកដំណើរការប៉ុស្ត៍របស់លោក Trump រយៈពេល៧ថ្ងៃ

បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃពុធនេះបានឲ្យដឹងថាក្រុមហ៊ុនមេរបស់ YouTubeគឺ Google បានប្រកាសបិទប៉ុស្ត៍យូធូបរបស់ លោក Donald Trump ហើយក្នុងរយៈពេលយ៉ាងហោច ណាស់៧ថ្ងៃ។

YouTube ដែលបានធ្វើការប្រកាសនៅលើបណ្តាញសង្គម Twitter របស់ខ្លួនថាបន្ទាប់ពីការត្រួតពិនិត្យនិងវិនិច្ឆ័យរួចមកខ្លួន ជឿជាក់ថាវិដេអូដែលបានបង្ហោះលើប៉ុស្ត៍យូធូប Donald J.Trump មួយចំនួននាពេលប៉ុន្មានថ្ងៃនេះត្រូវលប់ចោលទៅវិញហើយនឹង មានការផ្អាកដំណើរការបង្ហោះវិដេអូថ្មីឬ LIVE ជាដើមផងដែរ។

YouTube បានបញ្ជាក់ទៀតថានេះគ្រាន់តែជាការព្រមានលើកទី១ឬ First Strike ប៉ុណ្ណោះប៉ុន្តែប្រសិនបើនៅតែរកឃើញកំហុសដែល អាចបណ្តាលឲ្យឈានទៅដល់កម្រិតទី៣ឬ Third Strike នោះនឹងបិទប៉ុស្ត៍នេះចោលតែម្តង។

គួរឲ្យដឹងថាចុងក្រោយនេះក្រោយហេតុការណ៍វាយប្រហារទៅលើអគាររដ្ឋាភិបាលរបស់ក្រុមអ្នកគាំទ្រ Trump មកបណ្តាញសង្គមជាច្រើនបានប្រកាស
បិទគណនេយ្យរបស់លោក Trump ជាបន្តបន្ទាប់៕ ប្រែសម្រួល៖ស៊ុនលី

To Top