ព័ត៌មានអន្តរជាតិ

អាមេរិក ចុះបញ្ជីខ្មៅ ក្រុមហ៊ុនចិន ជុំវិញបញ្ហាដែនសមុទ្រចិន ខាងត្បូង

បរទេស ៖ រដ្ឋបាលលោក ត្រាំ តាមសេចក្តីរាយការណ៍ បានធ្វើការដាក់ទណ្ឌកម្មថ្មីៗ លើក្រុមហ៊ុនិងយោធាចិន ជុំវិញទង្វើធ្វេសប្រហែសគ្មាន ការពិចារណានៅដែន សមុទ្រចិនខាងត្បូង ក៏ដូចជាបានចាត់ទុកក្រុមហ៊ុនចំនួន៩ ដែលរួមមាន ទាំងក្រុមហ៊ុន Xiaomi ផងនោះថា គ្រប់គ្រងដោយយោធា និងបានបន្ថែមក្រុមហ៊ុនប្រេង រដ្ឋាភិបាលមួយទៅក្នុងបញ្ជីឈ្មោះ អង្គភាពមួយផងដែរ ។

ក្រសួងពាណិជ្ជកម្ម និងក្រសួងការពារជាតិអាមេរិក បានធ្វើការប្រកាសផ្សេងគ្នា នូវវិធានការផ្តោតគោលដៅលើ សាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ហើយនោះជាសកម្មភាពមួយ ដែលគេរំពឹងថា នឹងធ្វើឲ្យធ្លាក់ចុះកាន់តែខ្លាំងនូវចំណងមិត្តភាព ដែលកំពុងធ្លាក់ដុន ដាប់ស្រាប់ហើយ រវាងទីក្រុងវ៉ាស៊ីនតោននិងទីក្រុងប៉េកាំង ក្នុងពេលប៉ុន្មានថ្ងៃមុនរដ្ឋបាលលោក ចូ បៃដិន ឡើងកាន់អំណាច ។

តាមសេចក្តីរាយការណ៍ ក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក បាននិយាយប្រាប់ថា ខ្លួនទើបបានបន្ថែមក្រុមហ៊ុន សាជីវកម្មប្រេងតំបន់ឆ្នេរជាតិចិន ទៅក្នុងបញ្ជីអង្គភាព នាំចូលនាំចេញរបស់ខ្លួន ជុំវិញទង្វើចូលចិត្តសង្គ្រាម របស់ក្រុមហ៊ុន នៅដែនសមុទ្រចិនខាងត្បូង៕
ប្រែសម្រួល៖ប៉ាង កុង

To Top