វ៉ាស៊ីនតោន៖ ការិយាល័យតំណាង ពាណិជ្ជកម្មសហរដ្ឋអាមេរិក (USTR) នៅថ្ងៃសុក្រម្សិលមិញ នេះបានអះអាងថា សកម្មភាពគោលនយោបាយ និងការអនុវត្តរបស់វៀតណាមទាក់ទង នឹងការកំណត់តម្លៃរូបិយប័ណ្ណ គឺមិនសមហេតុផលនិង រឹតត្បិតពាណិជ្ជកម្មអាមេរិក។
ការិយាល័យ USTR បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា“ នៅក្នុងការធ្វើឱ្យការរកឃើញទាំងនេះ USTR បានពិគ្រោះយោបល់ជាមួយក្រសួងរតនាគារ អំពីបញ្ហានៃការកំណត់តម្លៃរូបិយប័ណ្ណ និងគោលនយោបាយអត្រាប្តូរប្រាក់ របស់វៀតណាម” ដែលបានផ្តួចផ្តើមនៅខែតុលាឆ្នាំ២០២០ ។
ការិយាល័យបានឲ្យដឹងថា“ USTR មិនចាត់វិធានការជាក់លាក់ណាមួយទាក់ទង នឹងការរកឃើញនៅពេលនេះទេ ប៉ុន្តែនឹងបន្តវាយតម្លៃជម្រើស ដែលមានទាំងអស់” ។
លោក Robert Lighthizer បានលើកឡើងថា“ ខ្ញុំសង្ឃឹមថា សហរដ្ឋអាមេរិក និងវៀតណាមអាចស្វែងរកមាគ៌ា សម្រាប់ដោះស្រាយកង្វល់របស់យើង” ដោយបន្ថែមថា“ សកម្មភាព, គោលនយោបាយ និងការអនុវត្តមិនស្មើភាព ដែលរួមចំណែក ដល់ការធ្លាក់ចុះតម្លៃរូបិយប័ណ្ណ” ធ្វើឱ្យអន្តរាយដល់កម្មករ និងអាជីវកម្មរបស់សហរដ្ឋអាមេរិក៕
ដោយ ឈូក បូរ៉ា