សៅប៉ូឡូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាលបាន រាយការណ៍កាលពីថ្ងៃសៅរ៍ថា ប្រទេសប្រេស៊ីល បានចុះក្នុងបញ្ជីដែលមានអ្នកស្លាប់ចំនួន ១.០៥០នាក់ ដោយសារជំងឺកូវីដ១៩ គិតក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកស្លាប់ បានកើនឡើងដល់ ២០៩.២៩៦នាក់ ។
លើសពីនេះ មានករណីបន្ថែមទៀតចំនួន ៦១.៥៦៧នាក់ ដែលត្រូវបានចុះក្នុងបញ្ជីក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុបកើនឡើងដល់ ៨.៤៥៥.០៥៩នាក់ ។
មន្ទីរពេទ្យនានា នៅក្រុង Manaus ដែលជារដ្ឋធានីរបស់រដ្ឋអាម៉ាហ្ស៊ូន គឺធ្វើឲ្យមានការរំជើបរំជួលខ្លាំង ។ ចាប់តាំងពីថ្ងៃព្រហស្បតិ៍ ពួកគេបានរាយការណ៍មកថា ខ្វះខាតបំពង់អុកស៊ីសែន ។ ក្រុមសមាជិកគ្រួសារអ្នកជំងឺ បាននាំគ្នារត់មករកតាមដងផ្លូវ ដើម្បីរកអុកស៊ីសែន ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា