រ៉ូម៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ថា លោក Roberto Speranza រដ្ឋមន្ត្រីក្រសួងសុខាភិបាល កាលពីថ្ងៃសៅរ៍ បានដាក់បទបញ្ជាហាមប្រាម ទៅលើការហោះហើរត្រង់ពីប្រេស៊ីល មកកាន់អ៊ីតាលី បន្ទាប់ពីបានរកឃើញថា អ្នកដំណើរចំនួន ៤នាក់បញ្ជាក់អំពីវីរុសប្រភេទថ្មី នៅពេលមកដល់ទឹកដីអ៊ីតាលី ។
ក្រសួងសុខាភិបាលបានបង្ហោះ លិខិតហាមប្រាមនៅលើគេហទំព័រថា ការហាមប្រាមនឹងមានប្រសិទ្ធិភាពភ្លាមៗ រហូតដល់ថ្ងៃទី៣១ ខែមករា ។
អ៊ីតាលី កាលពីថ្ងៃសៅរ៍ បានរាយការណ៍ថា មានករណីថ្មីនៃវីរុសកូរ៉ូណាចំនួន ១៦.៣១០នាក់ ហើយ១៦.១៨៦នាក់ បានជាសះស្បើយពីជំងឺ និង៤៧៥នាក់បានស្លាប់ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា