Covid-19

រដ្ឋាភិបាលថៃ ស្នើឱ្យប្រជាជនជៀសវាង ការប្រមូលផ្តុំខាងនយោបាយ អំឡុងពេលរាតត្បាតជំងឺកូវីដ១៩

បរទេស៖ អ្នកនាំពាក្យរដ្ឋាភិបាលរបស់ថៃ លោក Anucha Burapachaisri បាននិយាយនៅថ្ងៃអាទិត្យថា នាយករដ្ឋមន្រ្តីលោក ប្រាយុទ្ធ ចាន់អូចា មានការព្រួយបារម្ភអំពី សុខភាពរបស់ប្រជាជន ខណៈពេលដែលអាកាសធាតុ ត្រជាក់បានកើតឡើង ហើយចង់ឲ្យប្រជាជនចៀសវាង ការប្រជុំនយោបាយ ខណៈស្ថានភាពនៃជំងឺកូវីដ១៩ នៅតែបន្តកើតមាន។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងដោយដោយផ្អែក តាមការលើកឡើងលោក Anucha ថា នៅក្នុងស្ថានភាពនេះវានៅតែ ចាំបាច់សម្រាប់រដ្ឋាភិបាលក្នុងការ អនុវត្តអំណាចរបស់ខ្លួនក្រោមក្រឹត្យគ្រាអាសន្ន និងច្បាប់ស្តីពីជំងឺឆ្លង ដើម្បីទប់ស្កាត់ជំងឺរាតត្បាត។ ដូច្នេះរដ្ឋាភិបាលចង់អោយ ប្រជាជនចៀសវាងការប្រមូលផ្តុំ ជាពិសេសអ្នកនយោបាយក្នុងអំឡុងពេលនេះ និងអរគុណដល់ប្រជាជនភាគច្រើន ដែលបានសហការ។

លោកបានបន្ថែមថា រដ្ឋាភិបាលមិនចង់ឃើញចំនួន នៃការឆ្លងកើនឡើងដោយសារតែលទ្ធផល នៃការប្រមូលផ្តុំនយោបាយនោះទេ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top