បរទេស៖ ក្រុមហ៊ុនការពារជាតិសហរដ្ឋអាមេរិក Northrop Grumman តាមសេចក្តីរាយការណ៍ នៅពេលថ្មីៗនេះ បានធ្វើការប្រកាសប្រាប់ថា ខ្លួនបានចាប់ផ្តើមដំឡើងអគារចល័តចំនួន៦ ដើម្បីប្រើប្រាស់ជាប៉ុស្តិ៍បញ្ជាការ សម្រាប់កម្មវិធីការពារដែនអាកាស និងមីស៊ីលរបស់ប្រទេសប៉ូឡូញ។
យោងតាមការចេញផ្សាយមួយ ពីទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ បានឲ្យដឹងថា ប្រទេសប៉ូឡូញ គឺជាប្រទេសដំបូងបំផុត ទិញយកប្រព័ន្ធ ដែលគាំទ្រដល់កម្មវិធីការពារ ដែនអាកាសនិងមីស៊ីល WISLA របស់ខ្លួន។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក Kenn Todorov មកពីក្រុមហ៊ុន Northrop Grumman បាននិយាយប្រាប់យ៉ាងដូច្នេះថា “ការទទួលបានប៉ុស្តិ៍ទាំងនេះ និងការចាប់ផ្តើមផលិតកម្ម គឺជាចំណុចដ៏សំខាន់មួយលើកម្មវិធី WISLA និងធ្វើឲ្យយើងបោះមួយជំហានចូល ទៅកាន់តែជិតការបំពេញសមត្ថភាពនេះ នៅក្នុងប្រទេសប៉ូឡូញ” ៕
ប្រែសម្រួល៖ ប៉ាង កុង