ព័ត៌មានអន្តរជាតិ

គណៈកម្មាធិការស៊ើបការណ៍សម្ងាត់ នៃសភាអាមេរិក បើកការស៊ើបអង្កេតទៅលើ កុបកម្មនៅវិមានកាពីតូល

បរទេស៖ កាលពីថ្ងៃទី ៦ ខែមករា បាតុកម្មគាំទ្រលោក ដូណាល់ ត្រាំ បានប្រមូលផ្តុំគ្នា នៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី បានប្រែទៅជាការបះបោរដោយហិង្សា វាយប្រហារលើវិមានកាពីតូល ដែលបណ្តាលឱ្យមានមនុស្សស្លាប់ ៥នាក់ និងខូចខាតទ្រព្យសម្បត្តិអស់ជាច្រើនទៀត។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថា មានមនុស្សជាច្រើនជាប់ ទាក់ទងនឹងការវាយប្រហារនោះ ក្នុងនោះ រួមមាន អតីត និងសមាជិកស្តីទីយោធា និងអ្នកអនុវត្តច្បាប់ និងសកម្មជនជាច្រើននាក់ បានចូលរួមនិងការរំពឹងទុក មានការគាំទ្រពីខាងក្នុង។

យោងតាមលិខិតមួយផ្ញើទៅកាន់នាយក FBI លោក Chris Wray ប្រធានភ្នាក់ងារស៊ើបការណ៍ជាតិបច្ចុប្បន្នលោក John Ratcliffe និងមន្ត្រីស៊ើបការណ៍កំពូល ដទៃទៀតបានឲ្យដឹងថា គណៈកម្មាធិការស៊ើបការណ៍ សម្ងាត់នៃសភាអាមេរិក បានផ្តួចផ្តើមការស៊ើបអង្កេតទៅលើ ការវាយប្រហារដ៏សាហាវកាលពីថ្ងៃទី ៦ ខែមករានៅឯវិមានកាពីតូលអាមេរិក។

គណៈកម្មាធិការបានស្នើសុំ “ឯកសារពាក់ព័ន្ធ និងកំណត់ពេលវេលាលម្អិត” ពីភ្នាក់ងារអនុវត្តច្បាប់ដើម្បីបញ្ជាក់ថាតើ“ ការបរាជ័យជាប្រព័ន្ធ” បានកើតឡើងក្នុងអំឡុងកុបកម្មដែរឬទេ។ គណៈកម្មាធិការនឹងធ្វើការស៊ើបអង្កេត ទៅលើកត្តាអ្វីខ្លះដែលភ្នាក់ងារស៊ើបការណ៍ សហព័ន្ធរបស់សហរដ្ឋអាមេរិកដឹង អំពីការគំរាមកំហែងនៃអំពើហឹង្សា“ មុនពេលកំឡុងពេលនិងបន្ទាប់ពីការបះបោរ” ៕

ប្រែសម្រួលៈ ណៃ តុលា

To Top