ព័ត៌មានអន្តរជាតិ

មេបក្សប្រឆាំងរុស្សី ត្រៀមហោះមកប្រទេសកំណើតវិញ ក្រោយការបំពុលស្ទើរបាត់បង់ជីវិត

បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃអាទិត្យ បានឲ្យដឹងថា មេដឹកនាំប្រឆាំងដ៏ល្បីរបស់រុស្សីលោក Alexei Navalny ត្រូវបានគេដឹងថា នឹងត្រៀមធ្វើការ ហោះហើរមកដល់ទីក្រុងមូស្គូវិញ ហើយជាលើកដំបូងចាប់តាំងតែពីពេល ដែលលោកត្រូវបានគេបំពុលស្ទើរតែ បាត់បង់ជីវិតម្តងទៅហើយ កាលពីឆ្នាំទៅ។

លោក Navalny បាននិយាយថាអជ្ញាធររុស្សី គឺជាអ្នកដែលស្ថិតនៅពីក្រោយ ផែនការឆក់យកជីវិតរបស់គាត់ ហើយបើទោះបីជាមានការគាំទ្រ ដោយក្រុមអ្នកកាសែតស៊ើប អង្កេតក្តីប៉ុន្តែរដ្ឋាភិបាលនៃ ប្រទេសរុស្សីនៅតែបានបន្តធ្វើការ បដិសេធនូវការចោទប្រកាន់នេះ។

គួរឲ្យដឹងដែរថា លោក Navanly អាយុ៤៤ឆ្នាំ ក៏នឹងអាចប្រឈមមុខទៅនឹង ការចាប់ខ្លួនផងដែរពេលដែលគាត់ នឹងត្រឡប់ពីប្រទេសអាល្លឺម៉ង់វិញ ចប់ការព្យាបាលនេះក៏ដោយ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top