បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអាទិត្យ បានឲ្យដឹងថា រដ្ឋាភិបាលនៃចក្រភពអង់គ្លេស បានប្រកាសអំពីផែនការក្នុងការ បើកប្រទេសឡើងវិញ នៅក្នុងខែមីនាខាងមុខនេះ
បន្ទាប់ពីសមាជិកសភាបានយល់ព្រម។
ការសម្រេចចិត្តជ្រើយយក ពេលវេលាមួយនេះក៏ដោយសារតែ រដ្ឋាភិបាលអង់គ្លេសជឿជាក់ថា ពលរដ្ឋរបស់ខ្លួនគឺនឹងអាចទទួលបាន វ៉ាក់សាំងស្ទើរតែគ្រប់គ្នារួច ទៅហើយនៅក្នុងខែមិនានេះ
ហើយវានឹងអាចជួយឲ្យសេដ្ឋកិច្ច របស់ជាតិនឹងងើបឡើងវិញផងដែរ។
គួរឲ្យដឹងដែរថា អង់គ្លេស បានប្រកាសបិទទ្វាជាលើកទី៣ នៅក្រោយពេលដែលមានការរីករាលដាល រលកកូវីដពូជចាស់ និងពូជថ្មីផងនៅទូទាំងប្រទេស ហើយវាមានលក្ខណៈស្រដៀងទៅនឹងវិធី
ដែលប្រទេសស្កុតឡែនវេល និងអៀរឡង់ខាងជើង កំពុងតែបានធ្វើឡើងផងដែរ ៕
ប្រែសម្រួល៖ ស៊ុន លី