ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់៖ ប្រព័ន្ធទូទាត់ដែលផ្ដួចផ្ដើមដោយអឺរ៉ុប មិនមានដំណើរការនោះទេ ដោយសារទណ្ឌកម្ម របស់អាមេរិក

តេអេរ៉ង់៖ ធនាគារកណ្តាលអ៊ីរ៉ង់ (CBI) បានឲ្យដឹងថា ប្រព័ន្ធទូទាត់ដែលផ្តួចផ្តើមដោយសហភាពអឺរ៉ុប មិនដំណើរការនោះទេ ពីព្រោះប្រតិបត្តិការរបស់ខ្លួន ស្ថិតនៅក្រោមឥទ្ធិពលនៃការដាក់ទណ្ឌកម្ម របស់សហរដ្ឋអាមេរិក នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ប្រព័ន្ធដែលត្រូវបានគេស្គាល់ថា ជាឧបករណ៍ក្នុងការគាំទ្រ ការផ្លាស់ប្តូរពាណិជ្ជកម្ម (INSTEX) គឺជាយន្តការមួយ ដែលបានបង្កើតឡើងដោយបារាំងអាល្លឺម៉ង់ និងអង់គ្លេស នៅខែមករា ឆ្នាំ២០១៩ ដើម្បីសម្រួលដល់ពាណិជ្ជកម្មជាមួយអ៊ីរ៉ង់ ដោយរំលងការដាក់ទណ្ឌកម្មប្រឆាំង នឹងអ៊ីរ៉ង់របស់អាមេរិក។

INSTEX ត្រូវបានបង្កើតឡើងជាមូលដ្ឋាន ដើម្បីរក្សាទុកកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ដែលត្រូវបានគេស្គាល់ជាអន្តរជាតិថា ជាផែនការសកម្មភាពរួម (JCPOA) បន្ទាប់ពីការដកខ្លួនរបស់ សហរដ្ឋអាមេរិកនៅឆ្នាំ២០១៨ ។

រដ្ឋាភិបាលអ៊ីរ៉ង់បានឲ្យដឹងថា ប៉ុន្តែយន្តការបានបរាជ័យក្នុងការ ធ្វើការពីព្រោះប្រជាជនអឺរ៉ុប មិនមានភាពក្លាហានក្នុងការប្រើប្រាស់ អំណាចសេដ្ឋកិច្ចជាតិ និងឯករាជ្យនោះទេ ៕

ដោយ ឈូក បូរ៉ា

To Top