ប៉ារីស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ថា ទីភ្នាក់ងារសុខភាពសាធារណៈ បានឲ្យដឹងកាលពីថ្ងៃអាទិត្យថា ប្រទេសបារាំង បានចុះក្នុងបញ្ជី ដែលមានអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន ១៦.៦៤២នាក់ គិតត្រឹមរយៈពេល ២៤ម៉ោងកន្លងទៅនេះ ។
ករណីនៃអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសបារាំង បានឆ្លងជំងឺបន្តបន្ទាប់ នាពេលឥឡូវនេះ មានអ្នកឆ្លងជំងឺចំនួន ២.៩១០.៩៨៩នាក់ ។ ចំនួនអ្នកស្លាប់បានកើនឡើង ១៤១នាក់ គិតត្រឹមរយៈពេល ២៤ម៉ោង បានកើនឡើងដល់ ៧០.២៨៣នាក់ ។
ទីភ្នាក់ងារបានបន្ថែមថា រយៈពេល ៧ថ្ងៃកន្លងមកនេះ មានអ្នកជំងឺផ្សេងទៀតចំនួន ៩.៦៣១នាក់ បានសម្រាកនៅក្នុងមន្ទីរពេទ្យនៅទូទាំងប្រទេស ក្នុងនោះបូករួមទាំងអ្នក នៅមណ្ឌលថែទាំសុខភាពចំនួន ១.៤១៨នាក់ផងដែរ ។
គេបានដឹងថា បារាំង បានបង្គាប់ឲ្យចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ប្រមាណ២០០លានកម្រិត ។ ប្រទេសនេះបានទទួលវ៉ាក់សាំងចំនួន ១.៦៥១.០០០កម្រិតកាលពីពេលមុន ៕
ប្រែសម្រួល៖ ម៉ៅ បុប្ផាមករា