បរទេស៖សារព័ត៌មានបរទេសនៅថ្ងៃសៅរ៍នេះ បានឲ្យដឹងថា ប្រធានាធិបតីចិនលោក Xi Jinping បានធ្វើការប្រកាសស្នើសុំឲ្យអតីត ប្រធានប្រតិបត្តិរបស់ ក្រុមហ៊ុនកាហ្វេយក្ស Starbuckលោក Howard Schultz ក្នុងការជួយធ្វើការជួសជុលនូវទំនាក់ទំនងរវាងមហាយក្សចិននិងអាមេរិក។
ការអំពាវនាវនេះត្រូវបានគេមើលឃើញថា ធ្វើឡើងក្នុងពេល ដែលទំនាក់ទំនង ការទូតរវាងប្រទេសទាំងពីរកំពុងស្ថិតនៅ ក្នុងកម្រិតមួយ ដ៏ទាបបំផុតក្នុងពេលប៉ុន្មាន ទសវត្សចុងក្រោយនេះជាពិសេស ពាក់ព័ន្ធទៅនឹងបញ្ហា តម្លើងថ្លៃពន្ធនិងភាពតានតឹងរវាងបច្ចេកវិទ្យានិងសន្តិសុខ។
ទីភ្នាក់ងារចិនស៊ិនហួដែលបានចេញផ្សាយ អំពីព័ត៌មាននេះ បានសរសេរថាលិខិតមួយច្បាប់ដែលត្រូវបានធ្វើឡើងដោយលោក Xi ទៅកាន់លោក Schultz តាំងតែពីថ្ងៃសុក្រដោយមានអត្ថន័យថាសូមសំណូមពរឲ្យលោក Schultz ដែលជាអ្នកនាំយក Starbuck តាំងតែពីឆ្នាំ១៩៩៩នោះក្នុងការបន្តដើរតួនាទីយ៉ាងសំខាន់ ក្នុងការផ្សព្វផ្សាយទំនាក់ទំនងរវាងអាមេរិកនិងចិន៕
ប្រែសម្រួល៖ស៊ុនលី