ព័ត៌មានអន្តរជាតិ

ករណីគ្រោះបាក់ដី នៅឥណ្ឌូនេស៊ី បណ្តាលឲ្យស្លាប់ មនុស្សរហូតដល់ ៣១នាក់

ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ថា ទីភ្នាក់ងារជួយសង្គ្រោះ និងស្រាវជ្រាវជាតិ បានឲ្យដឹងកាលពីថ្ងៃអាទិត្យថា ចំនួនអ្នកស្លាប់ដោយសារគ្រោះបាក់ដីនៅភូមិ Cihanjuang ក្នុងស្រុក Sumedang ក្នុងខេត្ត ជ្វាខាងលិច (West Java) ប្រទេសឥណ្ឌូនេស៊ី បានកើនឡើងដល់៣១នាក់ ។

បច្ចុប្បន្ននេះ ក្រុមរុករក និងជួយសង្គ្រោះ ហៅថា (SAR) កំពុងតែបន្តស្វែងរកអ្នកផ្សេងទៀតចំនួន០៩នាក់ដែលកំពុងបន្តបាត់ខ្លួន ។

យោងតាមទីភ្នាក់ងារឧតុនិយម អាកាសធាតុ និងភូគព្ភបវន្ត បានឲ្យដឹងថា នៅតែមានករណីបាក់ដីកើតឡើងនៅក្នុងទីតំាង និងអាចកើតមានឡើងគ្រោះបាក់ដីនៅគ្រប់ពេលទាំងអស់ ។

លើសពីនេះ ពលរដ្ឋចំនួន១.០២០នាក់ត្រូវបានជម្លៀសដើម្បីគេចចេញពីគ្រោះបាក់ដីដែលកើតមានឡើងនៅពេលក្រោយៗទៀត ៕

To Top