ព័ត៌មានអន្តរជាតិ

ចិនព្រមាន ដាក់ទណ្ឌកម្មមន្ត្រីអាមេរិកច្រើនរូប ដែលពាក់ព័ន្ធទៅនឹងបញ្ហាកោះតៃវ៉ាន់

បរទេស៖ សារព័ត៌មានបរទេសនៅថ្ងៃចន្ទនេះ បានឲ្យដឹងថា មន្ត្រីអាមេរិកមួយចំនួន ដែលមានពាក់ព័ន្ធទៅនឹងបញ្ហានៃកោះតៃវ៉ាន់ នឹងអាចប្រឈមមុខទៅនឹងទណ្ឌកម្ម ពីសំណាក់រដ្ឋាភិបាលនៃប្រទេសចិន។

ការប្រកាសដែលត្រូវបានធ្វើឡើង ដោយលោករដ្ឋមន្ត្រីការបរទេសចិន Wang Yi ត្រូវបានធ្វើឡើង នៅបន្ទាប់ពីអាមេរិក បានប្រកាសដាក់បម្រាមមួយចំនួន ទៅលើកោះតៃវ៉ាន់ ហើយបានព្យាយាមធ្វើសកម្មភាពមួយចំនួន ដែលចិនបានហៅថា ជារឿងដែលមិនសមរម្យឡើយ។

គឺជាការឆ្លើយតបទៅនឹងសំណួរ ដែលត្រូវបានសួរ ដោយក្រុមអ្នកកាសែត Daily News ថាតើចិននឹងធ្វើយ៉ាងណា ចំពោះសកម្មភាពរបស់អាមេរិក ដែលបានពាក់ព័ន្ធកាន់តែខ្លាំង ជាមួយនឹងកោះតៃវ៉ាន់លោក Hua Chunying អ្នកនាំពាក្យរបស់ក្រសួងការបរទេសចិន បានបញ្ជាក់ថា ចិននឹងដាក់ទណ្ឌកម្ម ទៅលើមន្ត្រីរបស់អាមេរិក ជាច្រើនរូបជាមិនខាន៕

ប្រែសម្រួល៖ស៊ុនលី

To Top