ព័ត៌មានអន្តរជាតិ

ក្រុមបាតុករប្រដាប់ដោយអាវុធ ប្រមូលផ្តុំគ្នានៅខាងក្រៅ រដ្ឋសភា ក្នុងរដ្ឋ មីឈីហ្គែន

បរទេស៖ យោងតាមរបាយការណ៍ បានអោយដឹងថា ក្រុមបាតុករដែលប្រដាប់ ដោយអាវុធមួយក្រុម ដែលមានទំនាក់ទំនង ជាមួយនឹងកងជីវពលស្តាំនិយម បានប្រមូលផ្តុំគ្នានៅខាងក្រៅផ្ទះអគារ នៅរដ្ឋមីឈីហ្គែន ក្នុងទីក្រុង Lansing កាលពីថ្ងៃអាទិត្យ។ នេះបើយោងតាមការចេញផ្សាយ របស់សារព័ត៌មាន NEW YORK POST នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១។

យោងតាមសារព័ត៌មាន Detroit Free Press បានផ្សាយថា ក្រុមអ្នកតវ៉ាប្រហែល ២០ នាក់ រួមទាំងសមាជិកនៃចលនា boogaloo ប្រឆាំងនឹងរដ្ឋាភិបាល បានចាប់ផ្តើមប្រមូលផ្តុំនៅខាងក្រៅវិមាន របស់រដ្ឋភ្លាមៗបន្ទាប់ពីថ្ងៃត្រង់។

ការធ្វើបាតុកម្មដែលបានគ្រោងទុក ដើម្បីប្រឆាំងនឹងការចាញ់ឆ្នោត របស់ប្រធានាធិបតី ដូណាល់ ត្រាំ កើតឡើងចំពេលសន្តិសុខ មានការរឹតបន្តឹងខ្លាំងនៅទីក្រុង Lansing បន្ទាប់ពីការឡោមព័ទ្ធវិមានកាពីតូល កាលពីថ្ងៃទី ៦ ខែមករា។

FBI បានព្រមានអំពីការវាយប្រហារ ដែលអាចកើតមានលើវិមានរដ្ឋសភា របស់រដ្ឋទាំង ៥០ នៅពេលដែលអតីតអនុ ប្រធានាធិបតីលោក Joe Biden បានស្បថចូលកាន់តំណែងនៅថ្ងៃពុធ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top