ព័ត៌មានអន្តរជាតិ

លោក បៃដិន រង់ចាំអនុសាសន៍ ស្តីពី ការចែករំលែកការណ៍ សម្ងាត់ជាមួយលោក ត្រាំ

បរទេស៖ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ចូ បៃដិន នឹងរង់ចាំសេចក្តីណែនាំពីមន្ត្រីទីប្រឹក្សាការសម្ងាត់របស់លោក ស្តីពីថាតើត្រូវចែករំលែកព័ត៌មានសម្ងាត់ជាមួយលោកប្រធានាធិបតី ដូណាល់ ត្រាំ ក្រោយលោកប្រធានាធិបតីសាធារណរដ្ឋរូបនោះ ចាកចេញពីតំណែង។

លោក Ron Klain ជាជំនួយការជាន់ខ្ពស់របស់លោក ចូ បៃដិន បានថ្លែងយ៉ាងដូច្នោះ ក្រោយអតីតអនុប្រធានស៊ើបការណ៍សម្ងាត់ជាតិ លោក Sue Gordon បានសរសេរវែកញែកប្រឆាំងការចែករំលែកព័ត៌មានបែបនោះ ជាមួយលោក ត្រាំ នៅពេលដែលលោកចាកចេញពីតំណែងប្រធានាធិបតី។

នៅពេលត្រូវគេសួរអំពីសេចក្តីណែនាំរបស់លោក Sue Gordon នោះ លោក Ron Klain បាននិយាយប្រាប់កម្មវិធីរដ្ឋសហភាពរបស់ស៊ីអិនអិនថា លោក បៃដិន នឹងចង់លឺពីអ្នកជំនាញស៊ើបការណ៍ផ្ទាល់ខ្លួនរបស់លោក នៅមុនពេលធ្វើការសម្រេចចិត្តណាមួយ៕

To Top