ព័ត៌មានអន្តរជាតិ

ប្រេស៊ីលប្រកាស ឲ្យប្រើប្រាស់វ៉ាក់សាំងចិន ក្នុងដំណាក់កាលបន្ទាន់

បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃចន្ទនេះ បានឲ្យដឹងថាប្រទេសប្រេស៊ីលបានប្រកាសដាក់ឲ្យប្រើប្រាស់វ៉ាក់សាំងរបស់ ប្រទេសចិន CoronaVac ហើយដើម្បីកិច្ចការងារជា បន្ទាន់និងព្រមទាំងវ៉ាក់សាំង AstraZeneca របស់សកលវិទ្យាល័យ Oxford ផងដែរ។

សេចក្តីប្រកាសជាផ្លូវការដែលត្រូវបាន ធ្វើឡើងដោយរដ្ឋាភិបាល នៃប្រទេសប្រេស៊ីលហើយបញ្ជាក់ទៀតថាតាមផែនការវ៉ាក់សាំង របស់ CoronaVac ប្រមាណជា៦លានដូសនឹងចាប់ផ្តើម ដំណើរការភ្លាម។

គួរឲ្យដឹងដែរគិតត្រឹមថ្ងៃសៅរ៍ចុងសប្តាហ៍ កន្លងមកប្រទេសប្រេស៊ីល បានក្លាយជាប្រទេសដែលមានចំនួនអ្នកបាត់បង់ជីវិតច្រើនបំផុតទី៣ លើលោកដល់ទៅ២០៩ ២៩៦នាក់ខណៈដែលចំនួនអ្នកឆ្លង មានទៅដល់៨,៤លាននាក់៕ប្រែសម្រួល៖ស៊ុនលី

To Top