ព័ត៌មានអន្តរជាតិ

លោក ឌូទ័រតេ កោតសរសើរពីសុវត្ថិភាព នៃវ៉ាក់សាំងរបស់ចិន និងការពារការសម្រេច បញ្ជាទិញ

ម៉ានីល៖ ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte បានកត់សម្គាល់ពីសុវត្ថិភាពនៃការអភិវឌ្ឍវ៉ាក់សាំង ដោយក្រុមហ៊ុនជីវគីមីចិន ដោយការពារការសម្រេចចិត្តរបស់រដ្ឋាភិបាលលោកក្នុងការទិញវ៉ាក់សាំងចិន។

លោក Duterte បានឲ្យដឹងនៅក្នុងសុន្ទរកថា មួយតាមកញ្ចក់ទូរទស្សន៍កាលពីយប់ថ្ងៃច័ន្ទថាវ៉ាក់សាំងរបស់ប្រទេសចិន រួមទាំងវ៉ាក់សាំងពីស៊ីណូវាក់ និងស៊ីណូហ្វាម ត្រូវបានគេប្រើប្រាស់នៅក្នុងប្រទេសឥណ្ឌូនេស៊ី តួកគី អេហ្ស៊ីប អារ៉ាប់រួម ប្រេស៊ីល ហើយរហូតមកដល់ពេលនេះមិនទាន់មានរបាយការណ៍អំពីការស្លាប់នៅឡើយទេ។

លោក Duterte បានថ្លែងក្នុងឱកាសតែមួយកាលពីសប្តាហ៍មុនថា វ៉ាក់សាំងចិនគឺ “មានសុវត្ថិភាពពិតប្រាកដ” ។

រដ្ឋាភិបាលហ្វីលីពីនបានឲ្យដឹងថា ខ្លួនទទួលបានវ៉ាក់សាំង CoronaVac ចំនួន ២៥ លានដូស ដែលកំពុងស្វែងរកការអនុញ្ញាតឱ្យប្រើប្រាស់ជាបន្ទាន់ពីរដ្ឋបាលចំណីអាហារ និងឱសថហ្វីលីពីន។

ប្រទេសហ្វីលីពីន កំពុងពិភាក្សាជាមួយក្រុមហ៊ុនផលិតវ៉ាក់សាំងយ៉ាងហោចណាស់ចំនួន ៧ ដើម្បីទិញវ៉ាក់សាំង COVID-១៩ ចំនួន ១៤៨ លានដូសក្នុងឆ្នាំ២០២១៕ដោយ ឈូក បូរ៉ា

To Top