ព័ត៌មានអន្តរជាតិ

អេហ្ស៊ីប បន្តការហោះហើរពាណិជ្ជកម្ម ទៅកាន់ប្រទេសកាតា បន្ទាប់ពីការស្តារឡើងវិញ នូវចំណងទំនាក់ទំនងទ្វេភាគី

គ៊ែរ៖ ការហោះហើរលើកដំបូង របស់អេហ្ស៊ីបទៅកាន់ប្រទេសកាតា ក្នុងរយៈពេលជាង ៣ ឆ្នាំបានចាប់ផ្តើមពីថ្ងៃច័ន្ទ ពីទីក្រុងគែរ បន្ទាប់ពីមានកិច្ចព្រមព្រៀង ដ៏សំខាន់មួយរវាងប្រទេសអារ៉ាប់ទាំងពីរ ដើម្បីចាប់ផ្តើមទំនាក់ទំនងឡើងវិញ។

ទូរទស្សន៍អេហ្ស៊ីបផ្លូវការបានប្រកាសថា លេខជើងហោះហើរអេហ្ស៊ីប អេហ្ស៊ីបអ៊ែរ ដែលមានលេខជើងហោះហើរ M9935 បានចាកចេញពីអាកាសយានដ្ឋានអន្តរជាតិគែរ ទៅទីក្រុងដូហាដោយមានអ្នកដំណើរ ៣៨ នាក់នៅលើយន្តហោះ។

កាលពីថ្ងៃព្រហស្បតិ៍ក្រុមហ៊ុន អាកាសចរណ៍ជាតិអេហ្ស៊ីប បានសម្រេចចិត្តធ្វើការហោះហើរ ជារៀងរាល់ថ្ងៃទៅកាន់ទីក្រុងដូហា ដោយចាប់ផ្តើមពីថ្ងៃច័ន្ទ គឺពីរថ្ងៃបន្ទាប់ពីក្រសួងអាកាសចរណ៍ស៊ីវិលអេហ្ស៊ីប បានដកបម្រាមដែនអាកាស ៣ ឆ្នាំកន្លះលើប្រទេសឈូងសមុទ្រមួយនេះ។

ការសម្រេចចិត្តនេះបានកើតឡើង ប៉ុន្មានថ្ងៃបន្ទាប់ពីប្រទេសអេហ្ស៊ីប បានចុះហត្ថលេខាលើសេចក្តីប្រកាសអាល់អ៊ូឡា នៅឯកិច្ចប្រជុំកំពូលក្រុមប្រឹក្សា សហប្រតិបត្តិការឈូងសមុទ្រលើកទី ៤១ ដែលបានបញ្ចប់ការធ្វើពហិការ លើកាតាដោយកងបួនរបស់អារ៉ាប់ ដែលរួមមានអេហ្ស៊ីប អារ៉ាប៊ីសាអូឌីត អេមីរ៉ាតអារ៉ាប់រួម និងបារ៉ែន ៕

ដោយ ឈូក បូរ៉ា

To Top