បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអង្គារនេះ បានឲ្យដឹងថា សហភាពអ៊ឺរ៉ុបឬ EU នឹងចាប់ផ្តើមធ្វើការចែកចាយកញ្ចប់ថវិកាជំនួយ ដែលជាផ្នែកមួយ នៃកញ្ចប់ជំនួយយក្សរបស់ខ្លួន ដែលមានទំហំប្រមាណជា ៩០៦ពាន់លាន
ដុល្លារ។
គោលបំណងសំខាន់ នៃកញ្ចប់ថវិកាដ៏ច្រើននេះ ត្រូវបានគេដឹងថាប្រើប្រាស់ សម្រាប់កិច្ចការងារងើបឡើងវិញ នៃសេដ្ឋកិច្ចនៅក្នុងប្លុកអ៊ឺរ៉ុបទាំងមូល ដែលកំពុងរងការវាយប្រហារយ៉ាងខ្លាំង ដោយសារកូវីដ១៩។
យោងតាមការបញ្ជាក់របស់លោក Paolo Gentiloni ស្នងការសហភាពអ៊ឺរ៉ុប ទទួលបន្ទុកកិច្ចការងារសេដ្ឋកិច្ចបានបញ្ជាក់ដែរថា ក្រុមការងារផែនការថ្នាក់ជាតិ នឹងអាចទទួលបានកញ្ចប់ជំនួយទាំងនោះ នៅអំឡុងពាក់កណ្តាលខែកុម្ភៈ បន្ទាប់ពីវាត្រូវបាន
យកទៅវាយតម្លៃនិងអនុម័ត ក្នុងរយៈពេល២ខែរួចមក៕
ប្រែសម្រួល៖ស៊ុនលី