ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រី របស់អាល្លឺម៉ង់ និងតួកគី ពិភាក្សាគ្នា ដើម្បីពង្រឹងទំនាក់ទំនង ខណៈដែលភាពតានតឹង នៅក្នុងតំបន់មជ្ឈឹមបូព៍ា

បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអង្គារនេះ បានឲ្យដឹងថា រដ្ឋមន្ត្រីក្រសួងការបរទេស នៃប្រទេសអាល្លឺម់ង់ និងតួកគី បានបើកកិច្ចពិភាក្សាគ្នា មួយដើម្បីអាចពិនិត្យ មើលទៅលើការ រឹតបន្តឹងទៅលើចំណងទំនាក់ទំនង រវាងខ្លួនឡើងវិញ និងក្នុងពេលដែលភាពតានតឹង ក្នុងតំបន់មជ្ឈឹមបូព៍ាក៏កំពុងបន្ត មាននៅឡើយ ។

លោក Mevlut Cavusoglu រដ្ឋមន្ត្រីក្រសួងការបរទេសតួកគី បាននិយាយថា សហភាពអ៊ឺរ៉ុបនិងតួកគី បានទទួលរងនូវភាពវិជ្ជមានឡើងវិញ បន្តិចនៅក្រោយ កិច្ចប្រជុំរបស់អ៊ឺរ៉ុប ដែលបានធ្វើកាលពីខែធ្នូកន្លងទៅ ប៉ុន្តែរដ្ឋាភិបាលក្រុងអង់ការ៉ា នៅតែចង់ឃើញឲ្យមានជំហ៊ាន ដ៏រឹងម៉ាំមួយថែមទៀត ក្នុងការពង្រឹងទំនាក់ទំនង ការទូតនៃភាគីទាំងពីរ ។

លោកបានបន្តទៀតថា ក្នុងនោះផងដែរកិច្ចពិភាក្សា រវាងតួកគីគឺទទួលបានភាពល្អប្រសើរមួយ កម្រិតទៀតហើយគួរតែអរគុណ ទៅដល់ការសម្រេចចិត្ត ដ៏ត្រឹមត្រូវនៃបណ្តា
សមាជិកអ៊ឺរ៉ុប និងជាពិសេសមេដឹកនាំអ៊ឺរ៉ុប ដោយបញ្ជាក់ទៀតថា នៅប៉ុន្មានថ្ងៃខាងមុខកិច្ចប្រជុំ រវាងតួកគីនិងអ៊ឺរ៉ុបជាច្រើនទៀត នឹងបន្តធ្វើឡើងទៀតផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top