ព័ត៌មានអន្តរជាតិ

តៃវ៉ាន់ លុបចោលបុណ្យជាតិ ដ៏ធំមួយក្រោយរកឃើញ ករណីឆ្លង សហគមន៍សាជាថ្មី

បរទេស ៖ យោងតាមការចេញផ្សាយ របស់សារព័ត៌មានបរទេស នៅថ្ងៃអង្គារនេះ បានឲ្យដឹងថា រដ្ឋាភិបាលនៃកោះតៃវ៉ាន់ បានប្រកាសលុបចោលនូវបុណ្យជាតិ ដ៏សំខាន់មួយ ខណៈដែលករណីឆ្លង សហគមន៍ចំនួន៤ករណី ត្រូវបានគេរកឃើញ និងគឺជាករណីផ្ទុះដំបូង ក្នុងរយៈពេល១១ខែ ចុងក្រោយនេះ។

តៃវ៉ាន់ បានព្យាយាមថែរក្សា និងគ្រប់គ្រងការរាតត្បាត បានយ៉ាងល្អ តាមរយៈការត្រៀមខ្លួនបានយ៉ាងល្អ តាំងតែពីការចាប់ផ្តើមដំបូង នៃវិរុសហើយករណីថ្មី ត្រូវបានរកឃើញ ដំបូងកាលពីខែធ្នូ និងបច្ចុប្បន្នពួកគេកំពុងបន្តស្នាក់នៅ ក្នុងទីក្រុងភាគខាងជើង ដែលមានឈ្មោះថា Taoyuan ។

គួរឲ្យដឹងដែរថា មកដល់ពេលនេះ កោះតៃវ៉ាន់បានរកឃើញករណីឆ្លងកូវីដ ដល់ទៅ៨៦៨ករណីមកហើយ ដែលភាគច្រើន សុទ្ធតែជាករណីនាំចូលទាំងអស់ ដែលក្នុងនោះ ក៏មានរបាយការណ៍ អំពីអ្នកបាត់បង់ជីវិតចំនួន៧នាក់ផង ខណៈដែលមន្ទីរពេទ្យ ចំនួន១០២កន្លែង បានក្លាយទៅជាទីតាំងសម្រាប់ ព្យាបាលរបស់ពួកគេ៕

ប្រែសម្រួល៖ស៊ុនលី

To Top