បរទេស ៖ យោងតាមឯកសារ តុលាការបានបង្ហាញ កាលពីថ្ងៃច័ន្ទថា បុរសដែលត្រូវបានចោទប្រកាន់ថា ជាអ្នកកុបកម្មកាពីតូល បានប្រាប់ទៅអតីតដៃគូស្នេហាថា នាងមានគម្រោងលួច កុំព្យូទ័រយួរដៃ ពីការិយាល័យរបស់ប្រធានសភា លោកស្រី Nancy Pelosi ហើយលក់វាទៅឱ្យចារកម្មរុស្ស៊ី។
យោងតាមសារព័ត៌មាន NBC News ចេញផ្សាយនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថា ស្ត្រីម្នាក់ ដែលរស់នៅទីក្រុង Pennsylvania ត្រូវបានចោទប្រកាន់ ជាមនុស្សម្នាក់ក្នុងចំណោមក្រុមកុបករ នៅវិមានកាពីតូល បានប្រាប់អតីត“ ដៃគូស្នេហា” ថា នាងមានផែនការលួចយកកុំព្យូទ័រយួរដៃ ពីការិយាល័យរបស់ប្រធាន សភាគឺលោកស្រី Nancy Pelosi ហើយលក់វាទៅឱ្យចារកម្មរុស្ស៊ី ។
លោកស្រី Riley June Williams អាយុ ២២ ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទ ធ្វើឱ្យខូចសណ្តាប់ធ្នាប់នៅក្នុងវិមាន កាពីតូលដោយមានចេតនា រំខានដល់ការប្រជុំសភា និងការចោទប្រកាន់ផ្សេងទៀត ។ មន្ត្រីអនុវត្តច្បាប់សហព័ន្ធ បាននិយាយកាលពីល្ងាចថ្ងៃច័ន្ទថា នាង Williams បានប្រគល់ខ្លួនឱ្យអាជ្ញាធរនៅក្នុងរដ្ឋកំណើតរបស់នាងនៃរដ្ឋ Pennsylvania ។ មុននោះគេជឿថា នាងបានរត់គេចខ្លួន។
អតីតគូស្នេហ៍របស់ Riley June Williams ដែលត្រូវបានពិពណ៌នា នៅក្នុងឯកសារសាករបស់ភ្នាក់ងារពិសេស Jonathan Lund ថាជា W1 (សាក្សីម្នាក់) បានហៅ FBI ហើយបាននិយាយថានាង“ មានបំណងបញ្ជូនឧបករណ៍កុំព្យួទ័រនេះ ទៅមិត្តម្នាក់នៅប្រទេសរុស្ស៊ី ដែលបន្ទាប់មកមានគម្រោងលក់ ឧបករណ៍នេះទៅអោយ SVR ប្រទេសរុស្ស៊ី ដែលជា សេវាកម្មស៊ើបការណ៍ សម្ងាត់បរទេសរបស់រុស្ស៊ី ៕
ប្រែសម្រួលៈ ណៃ តុលា