ព័ត៌មានអន្តរជាតិ

អ៊ីរ៉ាក់រឹតបន្តឹងសន្តិសុខ នៅតាមព្រំដែនស៊ីរី 

បរទេស៖ ប្រទេសអ៊ីរ៉ាក់ តាមសេចក្តីរាយការណ៍ កំពុងតែធ្វើការរឹតបន្តឹងសន្តិសុខ នៅតាមព្រំដែនប្រវែង៦០០គីឡូម៉ែត្រ ជាប់ប្រទេសស៊ីរី ដើម្បីទប់ស្កាត់ចលនារបស់សកម្មប្រយុទ្ធរដ្ឋឥស្លាមជ្រុលនិយម ការរត់ពន្ធថ្នាំញៀននិងសកម្មភាពខុសច្បាប់ផ្សេងទៀត។
កាលពីថ្ងៃចន្ទម្សិលមិញនេះ មេបញ្ជាការអ៊ីរ៉ាក់នានា បានធ្វើដំណើរទៅតំបន់ព្រំប្រទល់នៅវាលខ្សាច់ដាច់ស្រយាល ដែលគ្រប់គ្រងដោយកងកម្លាំងផ្សេងៗ រួមមានយោធាអ៊ីរ៉ាក់ កងជីវពលមានសម្ពន្ធភាពជាមួយអ៊ីរ៉ាក់ កងទ័ពស៊ីរី ពួកឧទ្ទាមប្រឆាំងទីក្រុងដាម៉ាស់ និងកងកម្លាំងឃឺដគាំទ្រដោយសហរដ្ឋអាមេរិក។

ព្រំដែនគឺជាចំណុចរសើបមួយ សម្រាប់ភាពតានតឹងរវាងក្រុមគាំទ្រដោយអ៊ីរ៉ង់និងសហរដ្ឋអាមេរិក ហើយក៏ជាចំណុចមានភាពតានតឹង ដោយសារតែការបំពានរបស់ក្រុមរដ្ឋឥស្លាមជ្រុលនិយម និងសម្ពាធរបស់តួកគី លើក្រុមពួកឧទ្ទាមឃឺដ៕ប្រែសម្រួល៖ប៉ាង កុង

To Top