ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីឥណ្ឌូនេស៊ី ចុះពិនិត្យទីតាំងរងគ្រោះរញ្ជួយដីនៅ ខេត្ត West Sulawesi

ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ថា ប្រធានាធិបតីឥណ្ឌូនេស៊ី បានចុះពិនិត្យមើលទីតាំងរងគ្រោះដោយរញ្ជួយដីនៅខេត្ត West Sulawesi ។

លោក Joko Widodo ប្រធានាធិបតីឥណ្ឌូនេស៊ី បានចុះពិនិត្យទីតាំងគំនរបាក់បែកអគារ បន្ទាប់ពីមានគ្រោះ៦,២រ៉ិចទ័រ អង្រួននៅក្រុង Mamuju នៅខេត្ត West Sulawesi នៅថ្ងៃទី១៩នេះ ។

គួររំលឹកថា កាលពីថ្ងៃទី១៧ ខែមករា កន្លងទៅនេះ នៅខេត្ត West Sulawesi មានករណីរញ្ជួយដីកើតឡើង ដោយដំបូងកម្រិត៥,៩រ៉ិចទ័រ និងរញ្ជួយដីលើកទី២កម្រិត៦,២រ៉ិចទ័រ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top