Covid-19

អ៊ីរ៉ង់ ត្រូវបានគេរាយការណ៍ថា មានករណីថ្មីនៃជំងឺកូវីដ១៩ ជិត៦ពាន់នាក់

តេហរ៉ង់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាល់ របស់ប្រទេសអ៊ីរ៉ង់ បានរាយការណ៍ថា ករណីនៃអ្នកឆ្លងជំងឺកូវីដ១៩ប្រចាំថ្ងៃ៥.៩១៧នាក់ នៅថ្ងៃអង្គារនេះ ដែលនំាឲ្យចំនួនអ្នកឆ្លងជំងឺកើនឡើងដល់ ១.៣៤២.១៣៤នាក់ ។

លោកស្រី Sima Sadat Lari អ្នកនាំពាក្យក្រសួងសុខាភិបាល របស់ប្រទេសអ៊ីរ៉ង់ បានឲ្យដឹងថា មានអ្នកឆ្លងជំងឺកូវីដ១៩ចំនួន ៥៦.៩៧៣នាក់ ធៀបនឹងរយៈពេល២៤ម៉ោង កន្លងទៅនេះ ។

លោកស្រី Lari ក្នុងចំណោមអ្នកឆ្លងជំងឺថ្មី មាន៥១៨នាក់ ត្រូវបានសម្រាកនៅមន្ទីរពេទ្យ ។

លោកស្រីបានបន្ថែមថា សរុបទៅមានពលរដ្ឋចំនួន ១.១៣១.៨៨៣នាក់ បានជាសះស្បើយពីជំងឺ និងបានចាកចេញពីមន្ទីរពេទ្យ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top