វ៉ាស៊ីនតោន៖ រដ្ឋបាលលោក ដូណាល់ ត្រាំ កាលពីថ្ងៃអង្គារ បានដាក់ទណ្ឌកម្ម ប្រឆាំងនឹងប្រទេសរុស្ស៊ី និងវេណេស៊ុយអេឡា នៅពេញមួយថ្ងៃចុងក្រោយរបស់ខ្លួន នៅក្នុងការិយាល័យ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Mike Pompeo បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សហរដ្ឋអាមេរិក បានចុះបញ្ជីអង្គភាព ដែលមានមូលដ្ឋាននៅប្រទេសរុស្ស៊ី ឈ្មោះ KVT-RUS និង FORTUNA សម្រាប់ការចូលរួមរបស់ពួកគេ នៅក្នុងគម្រោងបំពង់បង្ហូរទឹក Nord Stream 2 ។
នៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែក រដ្ឋលេខាធិការរូបនេះ បានប្រកាសអំពីការប្រឆាំងនឹងបុគ្គលអង្គភាព និងនាវាជាច្រើន សម្រាប់ទំនាក់ទំនងរបស់ពួកគេ ទៅនឹងបណ្តាញមួយ ដែលព្យាយាមគេចពីការដាក់ទណ្ឌកម្ម របស់សហរដ្ឋអាមេរិក លើវិស័យប្រេងរបស់វេណេស៊ុយអេឡា។
ទីក្រុងវ៉ាស៊ីនតោន បានអះអាងថាគម្រោង Nord Stream 2 ដែលលាតសន្ធឹងចម្ងាយ ១,២៣០ គីឡូម៉ែត្រ ពីប្រទេសរុស្ស៊ី ដល់ប្រទេសអាល្លឺម៉ង់ តាមរយៈសមុទ្របាល់ទិក បានដើរតួនាទីជាឧបករណ៍ របស់ទីក្រុងម៉ូស្គូ ដើម្បីកេងចំណេញការពឹងផ្អែករបស់អឺរ៉ុប ទៅលើការផ្គត់ផ្គង់ថាមពលរបស់ប្រទេសរុស្ស៊ី។
មន្ត្រីរុស្ស៊ីបានកត់សម្គាល់ថា សហរដ្ឋអាមេរិកបានបង្កើតឧបសគ្គដល់គម្រោង ដើម្បីបំពេញទីផ្សារអឺរ៉ុប ជាមួយនឹងឧស្ម័នធម្មជាតិ ដែលមានតម្លៃថ្លៃជាង៕ ដោយ៖ ឈូក បូរ៉ា