ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីថ្មីទី៤៦ របស់អាមេរិក ស្បថចូលកាន់តំណែង ខណៈលោក ដូណាល់ ត្រាំ ចាកចេញយ៉ាងអាប់មុខ

បរទេស៖ លោក ចូ បៃឌិន បានស្បថចូលកាន់តំណែង ជាប្រធានាធិបតី អាមេរិកទី ៤៦ ជាស្ថាពរហើយ ដោយបញ្ចប់នូវដំណើរ ផ្លាស់ប្តូរនយោបាយ ដ៏គួរឱ្យកត់សម្គាល់បំផុតមួយ នៅក្នុងប្រវត្តិសាស្ត្រអាមេរិក ។

យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថា លោក ចូ បៃឌិន បាននិយាយបន្ទាប់ពីទទួល យកសច្ចាប្រណិធាន របស់លោក ចនរ៉ូបឺត រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ថា «ប្រជាធិបតេយ្យ បានជោគជ័យហើយ។ លោកដូណាល់ត្រាំ ដែលមិនបានធ្វើជាអធិបតី ជាផ្លូវការទៅលោក បៃឌិន បានព្រងើយកណ្តើយ អាប់មុខ នៅក្នុងពិធីស្បថ ចូលកាន់តំណែងនេះ និងបានចាកចេញ ។

ប្រធានាធិបតីថ្មីបាន ប្រកាសអំពីវិធានការជាច្រើន ដែលផ្ទុយពីគោលនយោបាយ របស់លោក ត្រាំ ។ លោក ស្រី Kamala Harris បានស្បថចូលកាន់តំណែង ជាអនុប្រធាននៅពីមុខ លោក បៃឌិន ។ លោកស្រីគឺជាស្ត្រីដំបូង – និងជាជនជាតិស្បែកខ្មៅដំបូង និងជាមនុស្សអាស៊ី – អាមេរិកដំបូង ដែលបម្រើការក្នុងតួនាទី ជាចង្វាក់បេះដូងពីប្រធានាធិបតី ៕
ប្រែសម្រួលៈ ណៃ តុលា

To Top