ព័ត៌មានអន្តរជាតិ

ជំងឺផ្តាសាយបក្សី កំពុងឆ្លងរាលដាលនៅក្នុងរដ្ឋចំនួន១៣ របស់ប្រទេសឥណ្ឌា

ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ថា នៅក្នុងសេចក្តីប្រកាសផ្លូវការមួយ ដែលចេញដោយរដ្ឋាភិបាលសហព័ន្ធ កាលពីថ្ងៃពុធបានឲ្យដឹងថា ជំងឺផ្តាសាយបក្សីត្រូវបានគេបញ្ជាក់ថា បានកើតឡើង នៅក្នុងរដ្ឋចំនួន០៦របស់ប្រទេសឥណ្ឌា ដែលបានឆ្លងលើសត្វបក្សីស្រុក និងបន្តឆ្លងរាលដាល នៅក្នុងរដ្ឋចំនួន១០ទៀត ចំពោះហ្វូងសត្វព្រៃ និងសត្វស្លាបផ្សេងៗទៀត ។

ក្នុងចំណោមរដ្ឋទាំងអស់នោះ គឺមានរដ្ឋចំនួន១៣ ក្នុងនោះរាប់ទាំង៣រដ្ឋ ដែលមានសេចក្តីរាយការណ៍មកថា មានករណីឆ្លងទំាងសត្វបក្សីស្រុក និងសត្វបក្សីព្រៃ ។

យោងតាមសេចក្តីប្រកាស ដែលចេញដោយក្រសួងជលផល ផលិតកម្មសត្វ និងចិញ្ចឹមសត្វ ថា ជំងឺផ្តាសាយបក្សី កើតចំពោះសត្វបក្សីស្រុក បានត្រូវគេរាយការណ៍មកថា គឺនៅរដ្ឋ of Kerala, Haryana, Madhya Pradesh, Maharashtra, Chhattisgarh និង Punjab ។

ចំណែកសត្វបក្សីព្រៃ ដែលឆ្លងជំងឺផ្តាសាយបក្សីនោះរួមមាន រដ្ឋ Madhya Pradesh, Maharashtra, Chhattisgarh, Himachal Pradesh, Gujarat, Uttar Pradesh, Uttarakhand, Delhi, Rajasthan និង Punjab ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top