បរទេស ៖ ប្រធានាធិបតី នៃប្រទេសព័រទុយហ្គាល់ លោក Marcelo Rebelo de Sousa បានប្រកាសអះអាង ហើយថា កាលពីថ្ងៃពុធថា ការបោះឆ្នោតជ្រើសរើស ប្រធានាធិបតីថ្មី នាថ្ងៃទី២៤ខែមករា នឹងដំណើរ ទៅជាធម្មតាទោះបីជាប្រទេសកំពុងស្ថិត នៅក្នុងការតំណាក់កាលបិទប្រទេសក្តី។
ថ្លែងទៅកាន់ក្រុមអ្នកកាសែតលោកប្រធានាធិបតីបាននិយាយថាពលរដ្ឋប៉ទុយហ្គាល់ទាំងអស់គួរតែធ្វើដំណើរទៅចូលរួមបោះឆ្នោតឲ្យបានគ្រប់គ្នាប៉ុន្តែក្នុងគោលការណ៍
សុវត្ថិភាពចំពោះសុខភាព ខណៈដែលបណ្តាប្រទេសប្រជាធិបតេយ្យ ជាច្រើនបានធ្វើរួចមកហើយហើយពួកយើង នឹងទទួលយកបទពិសោធនេះទាំងអស់គ្នា។
គួរឲ្យដឹងដែឬថា មកដល់ពេលនេះបេក្ខភាពប្រធានាធិបតី មានចំនួន៦រូប ដោយក្នុងការបោះឆ្នោតតំណាក់កាលដំបូង កាលពីថ្ងៃអាទិត្យសប្តាហ៍មុន មានអ្នកចូលរួមប្រមាណជា
250,000 មកហើយដោយឡែកនៅថ្ងៃអាទិត្យនេះ ពលរដ្ឋទាំងអស់ ដែលនៅសេសសល់ នឹងចាប់ផ្តើមធ្វើការបោះឆ្នោត នៅតាមតំបន់នានាទូទាំងប្រទេស៕
ប្រែសម្រួល៖ស៊ុនលី