បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយ នៅថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថា មេបក្សប្រឆាំងធំបំផុត របស់ប្រទេសជប៉ុន បានធ្វើការរិះគន់ចំៗ និងថ្កោលទោសយ៉ាងខ្លាំង ចំពោះសមត្ថភាពឆ្លើយតប នៃរដ្ឋាភិបាល របស់លោកនាយករដ្ឋមន្ត្រី Yoshihide Suga ថាមានភាពយឺតយ៉ាវ ក្នុងការបំពេញការងារ ប្រយុទ្ធប្រឆាំងនឹងវិរុសកូវីដ១៩។
មេដឹកនាំ នៃគណបក្ស CDPJ លោក Yukio Edano ក៏បានវាយប្រហារ ទៅលើគោលការណ៍ច្បាប់ថ្មី របស់រដ្ឋាភិបាល ក្នុងការដាក់ពីន័យរាល់ជនណា ដែលប្រឆាំងនឹងបម្រាម របស់ក្រសួងសុខាភិបាល ផងដែរ គឺជាសកម្មភាពជ្រុល និយមផ្តាច់ការនិងបញ្ជាក់ទៀតថា នៅមានបញ្ហាមួយចំនួនទៀតផងដែរ។
គួរឲ្យដឹងដែរថា មេដឹកនាំប្រទេសលោក Suga ទើបតែបានប្រកាស ដាក់រដ្ឋនៅក្នុងកម្រិតប្រកាសអាសន្ន កាលពីថ្ងៃទី៧ខែមករាកន្លងទៅ នៅក្នុងទីក្រុងតូក្យូនិងទីក្រុធំៗចំនួន៣ផ្សេងទៀត និងបន្តទៅទីក្រុងចំនួន សរុប១១រួមទាំងអូសាកានិងក្យូតូផង៕
ប្រែសម្រួល៖ស៊ុនលី