ព័ត៌មានអន្តរជាតិ

ម៉ិកស៊ិក ស្វាគមន៍ ចំពោះបទបញ្ជា ប្រតិបត្តិ របស់លោក Joe Biden ចំពោះការបញ្ឈប់ សាងសង់ជញ្ជាំងព្រំដែន

បរទេស៖ រដ្ឋមន្រ្តីក្រសួងការបរទេសម៉ិកស៊ិក លោក Marcelo Ebrard បានស្វាគមន៍ បទបញ្ជាប្រតិបត្តិថ្មី របស់ប្រធានាធិបតីអាមេរិក លោក Joe Biden ដើម្បីបញ្ឈប់ការសាងសង់ជញ្ជាំង នៅតាមព្រំដែន រវាងអាមេរិក – ម៉ិកស៊ិក។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថា អ្នកប្រជាធិបតេយ្យលោក Biden បានស្បថចូលកាន់តំណែង ជាប្រធានាធិបតីទី ៤៦ របស់សហរដ្ឋអាមេរិកនៅថ្ងៃទី ២០ ខែមករា ។ ប៉ុន្មានម៉ោងបន្ទាប់ពីពិធីសម្ពោធតំណែង (ស្បថចូលកាន់តំណែង) លោកបានចាប់ផ្តើមធ្វើសេចក្តីបញ្ចប់ នូវបទបញ្ជាប្រតិបត្តិចំនួន ១៧ ដែលបញ្ច្រាសពីគោល នយោបាយខ្លះៗរបស់លោក ដូណាល់ ត្រាំ។

លោក Ebrard បានសរសេរភ្លាម បន្ទាប់ពីបទបញ្ជាប្រតិបត្តិ ត្រូវបានចុះហត្ថលេខា លោក Biden “ ម៉ិចស៊ិកូសូមស្វាគមន៍ ដល់ការបញ្ចប់ការសាងសង់ជញ្ជាំង គំនិតផ្តួចផ្តើមអន្តោប្រវេសន៍ ដើម្បីគាំទ្រដល់ (សកម្មភាពរារាំងសម្រាប់ការ មកដល់កុមារភាព)DACA និងផ្លូវឆ្ពោះទៅរកសញ្ជាតិពីរ “។

កម្មវិធី DACA ផ្តល់សិទ្ធិស្នាក់នៅបណ្តោះអាសន្ន និងសិទ្ធិការងារដល់ជនអន្តោប្រវេសន៍ ដែលត្រូវបានគេនាំទៅសហរដ្ឋអាមេរិក ដោយខុសច្បាប់ក្នុងនាមជាកុមារ៕

ប្រែសម្រួលៈ ណៃ តុលា

To Top