បរទេស ៖ ដោយជំរុញប្រជាជនអាមេរិក មកពីគណបក្សទាំងពីរ ឲ្យធ្វើការថ្កោលទោសទង្វើ របស់ចិននោះ មន្ត្រីនាំពាក្យឲ្យក្រុមប្រឹក្សាសន្តិសុខជាតិ របស់លោកប្រធានាធិបតី ចូ បៃដិន បាននិយាយប្រាប់ថា ទង្វើចិនដាក់ទណ្ឌកម្មលើអតីតមន្ត្រីនៃរដ្ឋបាលលោក ត្រាំ គឺជាអំពើគ្មានផលល្អនិងគ្មានការពិចារណា ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោកស្រី Emily Horne ដែលជាមន្ត្រីនាំពាក្យ ឲ្យក្រុមប្រឹក្សាសន្តិសុខជាតិ របស់លោកប្រធានាធិបតី ចូ បៃដិន បាននិយាយយ៉ាងដូច្នេះថា “ការដាក់ទណ្ឌកម្មទាំងនេះ នៅថ្ងៃចូលកាន់តំណែង គឺហាក់មានបំណងធ្វើអ្នកកាន់ គណបក្សបែកបាក់គ្នា”។
លោកស្រីបានបន្តដូច្នេះថា “ពលរដ្ឋអាមេរិកទាំងពីរគណបក្ស គួរតែរិះគន់ ចំពោះទ្វង្វើគ្មានផលនិងគ្មាន ការពិចារណានេះ។ លោកប្រធានាធិបតី បៃដិន ទន្ទឹងរង់ចាំធ្វើការងារ ជាមួយថ្នាក់ដឹកនាំនានា នៅក្នុងជួរគណបក្សទាំងពីរ ដើម្បីកំណត់ជំហរអាមេរិកប្រជែងយកឈ្នះចិន” ៕
ប្រែសម្រួល៖ប៉ាង កុង