(CNN) សហរដ្ឋអាមេរិកបានកំណត់ ជាផ្លូវការថា ប្រទេសចិនកំពុងប្រព្រឹត្តអំពើប្រល័យពូជសាសន៍និង ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិប្រឆាំងនងប្រជាជនម៉ូស្លីមអ៊ុយហ្គ័រ និងក្រុមជនជាតិភាគតិចនិងសាសនា ដែលរស់នៅភាគពាយព្យនៃតំបន់ស៊ីនជាំង។
យោងតាមសារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថា
រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារ នៅថ្ងៃពេញមួយថ្ងៃចុងក្រោយនៃរដ្ឋបាល ត្រាំ ថា “អំពើប្រល័យពូជសាសន៍នេះកំពុងបន្តហើយ យើងកំពុងមើលឃើញពីការប៉ុនប៉ងជាប្រព័ន្ធដើម្បីបំផ្លាញជនជាតិអ៊ុយហ្គ័រ ដោយរដ្ឋភាគីចិន” ។
លោក Pompeo បាននិយាយថា “ ចាប់តាំងពីយ៉ាងហោចណាស់នៅខែមីនា ឆ្នាំ ២០១៧ អាជ្ញាធរមូលដ្ឋានបានបង្កើនយុទ្ធនាការបង្ក្រាបជាច្រើនទសវត្សរបស់ពួកគេប្រឆាំងនឹងប្រជាជនម៉ូស្លីមអ៊ុយហ្គួរ និងសមាជិកក្រុមជនជាតិភាគតិចនិងសាសនាដទៃទៀតរួមមានជនជាតិកាហ្សាក់ និងជនជាតិគៀរគីស” ។
កន្លងមកក្រសួងការបរទេសសហរដ្ឋអាមេរិកបានប៉ាន់ប្រមាណថា មានជនជាតិអ៊ុយហ្គ័ររហូតដល់ទៅ ២ លាននាក់ក៏ដូចជាសមាជិកនៃក្រុមជនជាតិភាគតិចមូស្លីមដទៃទៀតត្រូវបានឃុំខ្លួននៅក្នុងបណ្តាញជំរុំដ៏ធំទូលាយនៅក្នុងតំបន់៕ប្រែសម្រួលៈ ណៃ តុលា