បរទេស៖ រដ្ឋមន្ត្រីការបរទេស របស់ប្រទេសអារ៉ាប៊ីសាអូឌីត តាមសេចក្តីរាយការណ៍ បានបង្ហាញនូវសុទិដ្ឋិនិយមថា ចំណងមិត្តភាពរវាងទីក្រុងរីយ៉ាដ និងទីក្រុងវ៉ាស៊ីនតោន នឹងមានភាពល្អឥតខ្ចោះ ស្ថិតក្រោមការដឹកនាំ របស់ប្រធានាធិបតីអាមេរិកថ្មី គឺលោក ចូ បៃដិន។
យោងតាមសារបង្ហោះ លើបណ្ដាញសង្គមធ្វីតធ័រ របស់ទូរទស្សន៍រដ្ឋអារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់ Faisal bin Farhan បានមានព្រះរាជបន្ទូលថា ការណាត់ជួបធ្វើឡើង ដោយលោក បៃដិន បង្ហាញឲ្យឃើញ នូវការយល់ដឹងអំពីបង្ហាញរួម ដោយរដ្ឋបាលអាមេរិកថ្មី។
គួរបញ្ជាក់ថា នៅក្នុងអំឡុងធ្វើយុទ្ធនាការឃោសនាបោះឆ្នោត លោក បៃដិន បានប្តេជ្ញាថា នឹងធ្វើការវាយតម្លៃឡើងវិញ នូវចំណងមិត្តភាពជាមួយអារ៉ាប៊ីសាអូឌីត ដោយទាមទារ ឲ្យមានគណនេយ្យភាពបន្ថែម ជុំវិញការសម្លាប់ អ្នកសារព័ត៌មានអារ៉ាប៊ីសាអូឌីត លោក Jamal Khashoggi នៅក្នុងឆ្នាំ២០១៨ និងបានស្នើឲ្យបញ្ចប់ ការគាំទ្ររបស់អាមេរិក ចំពោះយុទ្ធនាការ ដឹកនាំដោយអារ៉ាប៊ីសាអូឌីត នៅក្នុងប្រទេសយេម៉ែន៕ ប្រែសម្រួល៖ប៉ាង កុង