ព័ត៌មានអន្តរជាតិ

ករណីបំផ្ទុះគ្រាប់បែក ដោយកម្រផ្ទួនៗគ្នា នៅក្រុងបាដាដ បណ្តាលឲ្យស្លាប់៣២នាក់ និងរបួស១១០នាក់

បាដាដ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ថា ប្រភពពីសន្តិសុខ និងក្រសួងសុខាភិបាលអ៊ីរ៉ាក់ បានឲ្យដឹងថា បំផ្ទុះគ្រាប់បែកអត្តឃាត ដោយកម្រកើតមានឡើង បានបំផ្ទុះ២ដងផ្ទួនៗគ្នា នៅភាគកណ្តាលនៃក្រុងបាដាដ កាលពីព្រឹកថ្ងៃព្រហស្បតិ៍នោះ បណ្តាលឲ្យស្លាប់មនុស្ស រហូតដល់៣២នាក់ និងបង្កឲ្យមានរបួសចំនួន១១០នាក់ ។

ប្រភពពីក្រសួងមហាផ្ទៃ ដែលសុំមិនបញ្ចេញឈ្មោះ បានប្រាប់ដល់ស៊ិនហួថា គ្រាប់បែកអត្តឃាតមួយ បានបំផ្ទុះឡើងចេញ ពីខ្សែក្រវ៉ាត់របស់អ្នកបំផ្ទុះ ក្នុងចំណោមមនុស្សម្នាជាច្រើន នៅផ្សារមួយកន្លែងនៅតំបន់ Bab al-Sharji និងលើកទី២ ត្រូវបានបំផ្ទុះឡើង ក្នុងរយៈពេល២-៣នាទីបន្ទាប់ នៅក្នុងផ្សារដដែលនេះ ។

ព័ត៌មានបន្ថែម ដែលម្អិតចុងក្រោយបង្អស់ ត្រូវបានបកស្រាយប្រាប់ ដោយលោក Khalid al-Mahana អ្នកនាំពាក្យមកពីក្រសួងមហាផ្ទៃ នៅក្នុងសន្និសីទសារព័ត៌មានមួយថា អ្នកបំផ្ទុះគ្រាប់បែកអត្តឃាតដំបូង បានបំផ្ទុះឡើងចេញពីខ្សែក្រវ៉ាត់របស់គេ នៅខាងក្រៅផ្សារ ហើយបំផ្ទុះលើកទី២ បានធ្វើឡើងនៅកន្លែងលក់សម្លៀកបំពាក់ នៅតំបន់ Bab al-Sharji បន្ទាប់ពីមានគេអះអាងថា រូបគេដូចជាមានអាការៈមិនស្រួលខ្លួន ហើយពលរដ្ឋាននាំគ្នា មកចោមរោមជួយដល់គាត់ ។

គ្រាប់បែកទី២នោះ បានត្រូវអ្នកបំផ្ទុះគ្រាប់បែកគ្រវែង ឲ្យផ្ទុះចេញពីខ្សែក្រវ៉ាត់របស់គេ នៅក្នុងរយៈពេលតែ២-៣នាទីប៉ុណ្ណោះ នៅក្នុងផ្សារដដែលនេះ ខណៈដែលពលរដ្ឋនៅម្តុំគ្នា រត់គេចចេញ ក្រោយពីមានការបំផ្ទុះលើកដំបូង ។ លោក al-Mahana បានលើកឡើងដូច្នេះ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top