ព័ត៌មានអន្តរជាតិ

ចំណងមិត្តភាពតួកគី-សហភាពអឺរ៉ុប កំពុងស្ថិតលើ ដំណើរប្រសើរឡើង

បរទេស៖ ប្រេសិតជាន់ខ្ពស់របស់សហភាពអឺរ៉ុប តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសតួកគី និងសហភាពអឺរ៉ុប បានចាប់ផ្តើមពេលវេលាប្រកបដោយភាពវិជ្ជមាន ហើយការបោះជំហានធ្វើការចាប់ផ្តើមឡើងវិញ នូវការពិភាក្សាគ្នាជាមួយក្រិក ជុំវិញរឿងអ៊ីដ្រូកាបូន នៅសមុទ្រមេឌីទែរ៉ានេ ទទួលបានការស្វាគមន៍ ប៉ុន្តែសហភាពអឺរ៉ុបនៅតែ ព្រួយបារម្ភពីបញ្ហាសិទ្ធិមនុស្ស។

លោក Josep Borrell ជាប្រធានគោលនយោបាយ បរទេសសហភាពអឺរ៉ុប នៅរួមជាមួយរដ្ឋមន្ត្រីការបរទេសតួកគី បាននិយាយប្រាប់អ្នកសារព័ត៌មានយ៉ាងដូច្នេះថា “យើងបានឃើញភាពប្រសើរឡើង ក្នុងបរិយាកាសទាំងស្រុង យើងមានចង់ឃើញជាខ្លាំង នូវការគ្មានភាពតានតឹងជានិច្ច នៅសមុទ្រមេឌីទែរ៉ានេខាងកើត”។

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News ចេញផ្សាយនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ បានឲ្យដឹងថា លោកប្រធានគោលនយោបាយ បរទេសសហភាពអឺរ៉ុបរូបនោះ បានថ្លែងបន្តដូច្នេះថា “យើងនៅតែមានក្តីព្រួយបារម្ភ អំពីស្ថានភាពសិទ្ធិមនុស្ស នៅក្នុងប្រទេសតួកគី” ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top