ព័ត៌មានអន្តរជាតិ

រុស្ស៊ីនឹងធ្វើការ សងសឹកវិញ ចំពោះ ការបណ្ដេញមន្ត្រីការទូត ចេញ ពីអាល់បានី ប្រែសម្រួល៖ប៉ាង កុង


បរទេស៖ក្រសួងការបរទេសរបស់ប្រទេសរុស្ស៊ី នៅថ្ងៃសុក្រនេះ បានប្តេជ្ញាធ្វើការសងសឹកវិញ ចំពោះប្រទេសអាល់បានី ពីបទបណ្ដេញមន្ត្រីការទូតរុស្ស៊ីមួយចេញ ហើយនេះជាទង្វើមួយដែលរុស្ស៊ីនិយាយថា មានបំណងធ្វើឲ្យប៉ះពាល់ ដល់ចំណងមិត្តភាពទ្វេភាគី។

យោងតាមសេចក្តីរាយការណ៍មួយ ពីទីភ្នាក់ងារ សារព័ត៌មានរបស់ប្រទេសរុស្ស៊ី ឈ្មោះ RIA ចេញផ្សាយនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ បានឲ្យដឹងថា មន្ត្រីការទូតរុស្ស៊ី ត្រូវបានបញ្ជាឲ្យធ្វើដំណើរចេញពីប្រទេសអាល់បានី នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ពីបទបំពានបទបញ្ជាទប់ស្កាត់ការរាតត្បាតនៃជម្ងឺកូវីដ១៩។

សេចក្តីថ្លែងការណ៍មួយ ពីក្រសួងការបរទេសរបស់ប្រទេសអាល់បានី បានធ្វើការប្រកាសថា មន្ត្រីការទូតរុស្ស៊ី លោក Alexey Krivosheev គឺជាបុគ្គលមិនគួររាប់រក និងបានស្នើឲ្យលោកធ្វើដំណើរចេញពីប្រទេស ក្នុងរយៈពេល៧២ម៉ោង៕

To Top