ព័ត៌មានអន្តរជាតិ

លោកផាម ប៊ិញមិញ រដ្ឋមន្រ្តីការបរទេសវៀតណាម ផ្លាស់តួនាទីទៅជាអនុប្រធានរដ្ឋសភា

សារព័ត៌មានរបស់វៀតណាម បានផ្សព្វផ្សាយថា លោក ផាម ប៊ិញ មិញ (Pham Binh Minh) រដ្ឋមន្ត្រីការបរទេសវៀតណាម បានផ្លាស់ចេញទៅជាអនុប្រធានរដ្ឋសភាហើយ។

ចំណែក លោក Pham Thanh Son អនុរដ្នមន្ត្រីអចិន្រ្តៃយ៍ការបរទេស ទៅជាឧបនាយករដ្នមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសវិញ ។

អ្នកវិភាគបាននិយាយ ថា វៀតណាមកែសម្រួល នយោបាយខ្លះហើយ ដោយសារមិនហ៊ានប្រឆាំចិនឲ្យខ្លាំង ដូចមុនទេ ព្រោះប្រ៊ីរបស់ចិន មិនអាចថយ ក្រោយបានទេ។

លោក ផាម ប៊ិញ មិញ ជាមនុស្សស្និទ្ធិនឹងសហរដ្ឋអាមេរិក នាពេលកន្លងមក ដូច្នេះពេលនេះ វៀតណាមដូរសន្លឹកបៀ ដោយដាក់អ្នកមាននិន្នាការចិនម្តង ដើម្បីកែសម្រួលជាមួយចិន។

ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០នេះ បក្សកុម្មុយនីស្ត វៀតណាមបើកកិច្ចប្រជុំផ្លាស់ប្តូរមេដឹកនាំ និង កែសម្រួល ឲ្យស្របនយោបាយ ពិភពលោក និងតំបន់៕

To Top